ជាតិ
ធនាគារ អ៊ូរី ប្រារព្ធពិធីបិទវគ្គកម្មវិធី Talent Incubation Program ជំនាន់ទី២
13, Jul 2023 , 3:29 pm        
រូបភាព
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ អ៊ូរី បានរៀបចំពិធីបិទវគ្គ​បណ្តុះបណ្តាល​ពន្លកថ្មី (Talent Incubation) ជំនាន់ទី២ ដែលមានសិក្ខាកាមចំនួន៤៥នាក់​ បានទទួលការ​អប់រំ​​រយៈពេល៣ខែ ក្នុង​កម្មវិធីនេះ។ ​កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Kim HongJu អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ នៅការិយាល័យ​កណ្តាល​។



អគ្គនាយកប្រតិបត្តិ លោក​ Kim HongJu បានបង្ហាញភាពរីករាយ ដែលលោក ​បាន​ចូល​រូមក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះ គឺការបិទវគ្គសម្រាប់កម្មវិធី Talent Incubates ជំ​នាន់ទី​២ របស់ធនាគារ​។ សម្រាប់លោក អគ្គនាយកប្រតិបត្តិ ​នេះជាឱកាសពិសេសមួយ ក្នុង​ការ​រៀបចំប្រារព្ធពិធីអបអរសាទរអ្នកទាំងអស់គ្នា ក្នុងនាមជាអនាគតថ្នាក់ដឹកនាំ  របស់​ធនាគារ​នា​ពេលខាងមុខ។​
 

 
លោក​ Kim HongJu បានបន្ថែមថា៖ «កម្មវិធី Talent Incubation  ជាកម្មវិធីមួយ​ក្នុង​ចំណោម​យុទ្ធសាស្រ្ដ របស់បុគ្គលិកឆ្នើម ក្នុងធនាគាររបស់យើង។ ​កម្មវិធីនេះ​ បង្កើតឡើងក្នុង​គោល​បំណង​​​ចម្រាញ់និស្សិត​ ដែលបញ្ចប់ការសិក្សាថ្មីទាំងអស់ ​ពីសាកលវិទ្យាល័យនៅក្នុង​ប្រទេស​កម្ពុជា។ អ្នកទាំងអស់គ្នា ត្រូវបានជ្រើសរើស ក្នុងកម្មវិធីនេះ ដោយជោគជ័យ និង​ឱកាសរៀនសូត្រ និងទទួលបានបទពិសោធន៍ នៃការចែករំលែកពីគ្រប់នាយកដ្ឋាន និង​ដើម្បី​អភិវឌ្ឍ អាជីពរបស់អ្នករយៈពេលវែង នៅក្នុងធនាគាររបស់យើង។ អ្នកទាំងអស់គ្នា គឺពិសេសជាងបុគ្គលិកធនាគារផ្សេងៗទៀត ដោយសារអ្នកមានឱកាសបានរៀនសូត្រ​ ពី​គ្រប់នាយកដ្ឋានទាំងអស់ រួមទាំងបទពិសោធន៍ នៅតាមសាខាទៀត»។ 
 
កម្មវិធីបណ្តុះបណ្តាលពន្លកថ្មីមានរយៈពេល៣ខែ ដោយចាប់ផ្តើមនៅខែមេសា ​ និង​បញ្ចប់​នៅខែ​មិថុនា ឆ្នាំ​២០២៣​។​ កម្មវិធីនេះ ​មានគោលបំណង​ជួយដល់និស្សិត ​ដែល​កំពុង​សិក្សា និងបានបញ្ចប់ការសិក្សាថ្មីៗ ​ដែលមិនមានបទពិសោធន៍ពីមុន ដោយផ្តល់ឱ្យពួកគេ​នូវ​កម្មវិធីពង្រឹងសមត្ថភាពដ៏ទូលំទូលាយ ដែលនឹងពន្លឿនការអភិវឌ្ឍវិជ្ជាជីវៈ និងសមិទ្ធផល​ការងាររបស់ពួកគេ នៅក្នុងធនាគារ អ៊ូរី។​ លើសពីនេះ កម្មវិធីបានផ្តល់ឱកាសដល់​សិក្ខាកាម ដែល​ចង់ទទួលបានបទពិសោធន៍ថ្មី​សម្រាប់ការងារដំបូងរបស់ពួកគេក្នុងវិស័យ​ធនាគារ​។ 



យុវតី ថា សុខវី ដែលសិក្ខាកាមដ៏ឆ្នើមម្នាក់របស់យើងបាននិយាយថា មានតែ ធនាគារ អ៊ូរី ទេ ដែលផ្តល់កម្មវិធីនេះ សម្រាប់និស្សិតដែលស្វែងរកបទពិសោធន៍ ​នៅក្នុងធនាគារ​ដែល​មានផ្តល់ទាំងប្រាក់ឧបត្ថម្ភ ដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលសិក្សា មុនពេលចាប់ផ្តើម​ប្រឡូក​ក្នុងការងារជាក់ស្តែង។​ ​ ហើយមិនមានធនាគារផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា​ ​ដែលផ្តល់​កម្មវិធី​នេះ​ពីមុននោះទេ។ យុវតី ថា សុខវី បន្ថែមថា៖ «ក្នុងអំឡុងពេលបីខែចុងក្រោយនេះ នាងខ្ញុំបានរៀនច្រើននូវចំណេះដឹង ពីគ្រប់នាយកដ្ឋានទាំងអស់នៅ ធនាគារ អ៊ូរី ជំនាញ​ការងារជាក្រុម ជំនាញធ្វើបទបង្ហាញ និងជំនាញបច្ចេកទេសផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុង ការងារជាក់ស្តែង»។​
 
ធនាគារ អ៊ូរី បានបញ្ចប់វគ្គបណ្តុះបណ្តាលពន្លកថ្មី (Talent Incubation) ពីរជំនាន់រួច​មក​ហើយ ដែលក្រុមទី១ ត្រូវបានបញ្ចប់ក្នុងខែកក្កដា ឆ្នាំ​២០២២ និងជំនាន់ទី២ បានបញ្ចប់​នៅខែមិថុនា ឆ្នាំ ២០២៣ នេះ។
 
កម្មវិធីនេះ ត្រូវបានបើកសម្រាប់និស្សិតក្នុងឆ្នាំទី២ឡើង ។ សិក្ខាកាមដែលបានជ្រើសរើស​បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល​រយៈពេល​បីខែ ដែលរួមមានការតម្រង់ទិស​បុគ្គលិកថ្មី​របស់ធនាគារ អ៊ូរី ក៏ដូចជាវគ្គសិក្សា និង​វគ្គការងារ​ទាំងអស់ ពីនាយកដ្ឋានផ្សេងៗ។ បន្ទាប់ពី​បញ្ចប់កម្មវិធីបណ្តុះបណ្តាល ពន្លកថ្មីទាំងអស់​នឹងត្រូវបានចាត់តាំងទៅកាន់មាគ៌ាអាជីព​ដ៏​គួរ​ឱ្យចាប់អារម្មណ៍របស់យើង ដើម្បីរៀបចំពួកគេសម្រាប់តួនាទីគ្រប់គ្រងនា​ពេលអនាគត​នៅ ធនាគារ អ៊ូរី។​ ឱកាសដ៏ពិសេសនេះ មានតែតាមរយៈកម្មវិធី Talent Incubation Program ប៉ុណ្ណោះ៕
 
(អត្ថបទពាណិជ្ជកម្ម)
 






© រក្សាសិទ្ធិដោយ thmeythmey.com