អន្តរជាតិ
ឥណ្ឌូណេស៊ី៖ វិស័យហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងការធ្វើឱ្យសន្ដិសុខស្បៀងអាហារអាស៊ានល្អប្រសើរ
16, Jul 2023 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
សេចក្ដីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី នាថ្ងៃទី១៤ ខែកក្កដាបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងវិស័យហិរញ្ញវត្ថុ និងកសិកម្មអាចជួយជំរុញឱ្យមានភាពកាន់តែ ប្រសើរឡើងចំពោះសន្ដិសុខស្បឿងអាហារនៅក្នុងតំបន់អាស៊ាន។

 
«វិស័យហរិញ្ញវត្ថុផ្ដល់ជា ធនធាន ការវិនិយោគ និងជំនាញដែលសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍនៃវិស័យកសិកម្ម»។​ ប្រធានមជ្ឈមណ្ឌលគោលនយោបាយតំបន់ និងទ្វេភាគីរបស់ទីភ្នាក់ងារគោលនយោបាយសារពើពន្ធលោកស្រី Yogi Rahmayanti បានលើកឡើងបែបនេះ រួចបន្ថែមថា វិស័យកសិកម្មធានាការផលិត ការចែកចាយ និងអាហារមានជីវជាតិដែលមាន តម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា។
 
ដើម្បីកាត់បន្ថយវិបត្តិរយៈពេលខ្លី និងបង្កើតប្រព័ន្ធស្បឿងអាហារប្រកបដោយស្ថិរភាពរយៈ ពេលមធ្យម និងវែង និងព្រមទាំងផលិតភាព លោកស្រីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ នេះនឹងជាកត្តាមួយដែលមានសារសំខាន់ក្នុងការជំរុញឱ្យមានអាហារដែលមានតម្លៃធូរថ្លៃកាន់តែច្រើន។
 
ជាផ្នែកមួយនៃដំណោះស្រាយ និងកិច្ចខិតខំដើម្បីសម្រេចបានការប្តេជ្ញាចិត្តជាសាកលនៃ ពិភពលោកនិងដើម្បីរួចផុតពីកង្វះស្បៀងអាហារនៅឆ្នាំ ២០៣០ (គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទី ២) ឥណ្ឌូណេស៊ីបានផ្តួចផ្តើមកិច្ចសហប្រតិបត្តិការរវាងវិស័យហិរញ្ញវត្ថុ និង កសិកម្មក្រោមការដឹកនាំអាស៊ាននៅឆ្នាំ ២០២៣ ។
 
វេទិកា​នេះ​មាន​ចំណង​ជើង​ថា «វេទិកា​រួម​ផ្នែក​ហិរញ្ញវត្ថុ និង​កសិកម្ម​អាស៊ាន​ស្តីពី​សន្តិសុខ ​ស្បៀងអាហារ» ដែលមាន​ពីរ​ផ្នែក។
 
ផ្នែកទីមួយស្ដីអំពី «ការយល់ដឹងអំពីកិច្ចសហប្រតិបត្តិការអាស៊ាន និងគោលនយោបាយរដ្ឋ សមាជិកអាស៊ានស្តីពីសន្តិសុខស្បៀងអាហារ» ដែលបង្ហាញអំពីដំណើរការកិច្ចសហ ប្រតិបត្តិការ និងវឌ្ឍនភាពលើការពិភាក្សាអំពីសន្តិសុខស្បៀង ក៏ដូចជាការអភិវឌ្ឍក្នុងតំបន់ ក្រោមវិស័យកសិកម្ម។
 
ផ្នែកទីពីរផ្តោតលើការរួមចំណែកដ៏មានសក្តានុពលនៃវិស័យហិរញ្ញវត្ថុក្នុងការដោះស្រាយ បញ្ហាសន្តិសុខស្បៀងក្នុងតំបន់អាស៊ាន។ ក្នុងសម័យប្រជុំទីពីរ ឥណ្ឌូណេស៊ីបានបង្ហាញ សំណើស្តីពីការរួមចំណែករបស់វិស័យហិរញ្ញវត្ថុចំពោះរបៀបវារៈសន្តិសុខស្បៀងក្នុងអាស៊ាន រួមទាំងបទប្បញ្ញត្តិស្ថាប័ន កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងផែនការការងារ៕
 

Tag:
 ឥណ្ឌូណេស៊ី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com