ជាតិ
បោះឆ្នោត
អាជ្ញាធរកំពង់ស្ពឺផ្អាកពលរដ្ឋឡើង​ភ្នំខ្នងផ្សារដើម្បីយកពេល​ទៅបោះឆ្នោត
21, Jul 2023 , 2:29 pm        
រូបភាព
រូបភាពដោយ៖ លោក សែម វណ្ណា
រូបភាពដោយ៖ លោក សែម វណ្ណា
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហគមន៍ធម្មជាតិ បានផ្អាកការនាំភ្ញៀវឡើងកម្សាន្តនៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២១ កក្ដដា ដល់ថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។



សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា ភ្ញៀវទេសចរដែលមានបំណងឡើងកម្សាន្តនៅលើភ្នំខ្នងផ្សារ មន្ទីបរិស្ថានខេត្តកំពង់ ស្ពឺនិងសហគមន៍ធម្មជាតិ
មិននុញ្ញាតឱ្យឡើងភ្នំទៅដើរលេងកម្សាន្តឡើយ  ដោយសារតែនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៧។ 
 
សូមជម្រាបថា ប្រសិនបើទេសចរទាំងអស់មិនអនុវត្តន៍តាមសេចក្ដីជូនដំណឹងខាងលើនេះទេ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពទាំងអស់ចាត់វិធានការ តាមនីតិច្បាប់ជាធរមាន៕
 

Tag:
 កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com