Harry Kane និង Son Heung-min សមាជិក្រុម Tottenhan Hotspur ជាដៃគូបញ្ចូនបាល់ឱ្យគ្នាសម្រេចទី (Assist) ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ចំនួន៤៧លើក។ ក្នុងចំណោមដៃគូ Assist ច្រើនបំផុតទាំង១០ នៅលីគកំពូលអង់គ្លេស Didier Drogba និង Frank Lampard អតីតមិត្តរួមក្រុម Chelsea ស្ថិតនៅលេងរៀងទី២។
ខាងក្រោមនេះសារព័ត៌មានថ្មីៗនឹងបង្ហាញលោកអ្នក អំពីមិត្តរួមក្រុមដែលបានបង្កើតឱ្យរកគ្រាប់បាល់ឱ្យគ្នាទៅវិញទៅមកច្រើនជាងគេបំផុតទាំង១០នៅ Premier League៖
១- Harry Kane និង Son Heung-min បញ្ចូនបាល់ឱ្យគ្នាសម្រេចទីបាន ៤៧ គ្រាប់សម្រាប់ក្រុម Spurs ក្នុងនោះ Son សម្រេចទីបាន២៤គ្រាប់ ឯ Kane ធ្វើបាន២៣គ្រាប់។

២- Didier Drogba និង Frank Lampard បញ្ចូនបាល់ឱ្យគ្នាសម្រេចទីបាន ៣៦ គ្រាប់សម្រាប់ក្រុម Chelsea ក្នុងនោះ Drogba សម្រេចទីបាន២៤គ្រាប់ និង Lampard ធ្វើបាន១២គ្រាប់។

៣- David Silva និង Sergio Aguero បញ្ចូនបាល់ឱ្យគ្នាសម្រេចទីបាន ២៩ គ្រាប់សម្រាប់ក្រុម Manchester City ក្នុងនោះ Silva សម្រេចទីបាន៨គ្រាប់ ឯ Aguero ធ្វើបាន២១គ្រាប់។

៣- Robert Pires និង Thierry Henry បញ្ចូនបាល់ឱ្យគ្នាសម្រេចបាន ២៩ គ្រាប់សម្រាប់ក្រុម Arsenal ក្នុងនោះ Pires សម្រេចទីបាន១២គ្រាប់ ឯ Henry ធ្វើបាន១៧គ្រាប់។

៥- Darren Anderton និង Teddy Sheringham បញ្ចូលបាល់ឱ្យគ្នាសម្រេចបាន ២៧ គ្រាប់សម្រាប់ក្រុម Spurs ក្នុងនោះ Anderton សម្រេចទីបាន៧គ្រាប់ ឯ Sheringham ធ្វើបាន២០គ្រាប់។

៦- Mohamed Salah និង Roberto Firmino បញ្ចូនបាល់ឱ្យគ្នាសម្រេចបាន ២៥ គ្រាប់សម្រាប់ក្រុម Liverpool ក្នុងនោះ Salah សម្រេចទីបាន១៣គ្រាប់ និង Firmino ធ្វើបាន១២គ្រាប់។

៧- Freddie Ljungberg និង Thierry Henry បញ្ចូនបាល់ឱ្យគ្នាសម្រេចទីបាន ២៤ គ្រាប់សម្រាប់ក្រុម Arsenal ក្នុងនោះ Ljungberg សម្រេចទីបាន១៥គ្រាប់ ឯ Henry ធ្វើបាន៩គ្រាប់។

៧- Robbie Fowler និង Steve McManaman បញ្ចូនបាល់ឱ្យគ្នាសម្រេចបាន ២៤ គ្រាប់សម្រាប់ក្រុម Liverpool ក្នុងនោះ Fowler សម្រេចទីបាន២០គ្រាប់ ឯ McManaman ធ្វើបាន៤គ្រាប់។

៩- Alan Shearer និង Nolberto Solano បញ្ចូនបាល់ឱ្យគ្នាសម្រេចបាន ២២ គ្រាប់សម្រាប់ក្រុម Newcastle United ក្នុងនោះ Shearer សម្រេចទីបាន១៦គ្រាប់ ឯ Solano ធ្វើបាន៦គ្រាប់។

៩- Mohamed Salah និង Sadio Mane បញ្ចូនបាល់ឱ្យគ្នាសម្រេចបាន ២២ គ្រាប់សម្រាប់ក្រុម Liverpool ក្នុងនោះ Salah សម្រេចទីបាន12គ្រាប់ ឯ Mane ធ្វើបាន10គ្រាប់៕