ជាតិ
រដ្ឋបាលខេត្តកោះកុង រៀបចំកម្មវីធីដើរ-រត់ និងដាក់បង្ហាញផលិតផលខ្មែរ នៅផ្សារព្រំដែនហាតឡេក
22, Jul 2023 , 9:29 pm        
រូបភាព
ដោយ៖ គន្ធ ស្រីនីន
 
កោះកុង៖ រដ្ឋបាលខេត្តកោះកុង នឹងរៀបចំកម្មវិធីដើរ-រត់ និងការដាក់បង្ហាញតាំងលក់ផលិតផល   នៅបរិវេណផ្សារព្រំដែនថៃហាតឡេក នៅថ្ងៃទី២៤ ដល់ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៣។

 
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង កម្មវិធីនេះរៀបចំឡើងក្នុងបំណងលើកស្ទួយវិស័យទេសចរណ៍ ជាពិសេសដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រំដែន(កោះកុង-ត្រាច) កម្ពុជា-ថៃ ឱ្យកាន់តែប្រសើរជាងមុន ។
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវដល់សាធារណជន អាជីវកម្ម និងប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចូលរួមកម្មវិធីដើរ-រត់ អាចចុះឈ្មោះនៅវត្តក្សេមសីមារាម(ហៅវត្តហាតឡេត) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ និងទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៥៥១ ១៦០៕

© រក្សាសិទ្ធិដោយ thmeythmey.com