ជាតិ
លើសពីការថែតម្បាញសូត្រ អង្គការ Color Silk បានផ្តល់ការងារដល់ស្ត្រីមេផ្ទះ និងកសិករដាំមន
24, Jul 2023 , 7:59 am        
រូបភាព
សកម្មភាពក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សកម្មភាពក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សៀមរាប៖ ជាង៣ឆ្នាំមកហើយ អង្គការពណ៌សូត្រ (Color Silk Cambodia) ត្រូវបានបង្កើត មជ្ឈមណ្ឌលបណ្ដុះបណ្ដាលតម្បាញសូត្រដល់ស្ត្រី និងកសិករដាំមន តាមសហគមន៍នានា ក្នុងខេត្តសៀមរាប។ អង្គការពណ៌សូត្រ ជាស្ថាប័នគ្រប់គ្រងលើមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតម្បាញសូត្រនេះ។ បើតាមស្ថាបនិកអង្គការពណ៌សូត្រ អ្នកស្រី ងន វ៉ាន់ថា ស្ត្រីដែលទទួលបានការបណ្ដុះបណ្ដាលរួច ពួកគេនឹងទទួលបានសម្ភារ និងវត្ថុធាតុដើមតម្បាញ នៅផ្ទះរៀងៗខ្លួន ឯអង្គការទទួលទិញផលិតផល និងរកទីផ្សារសូត្រទាំងនោះវិញ។ ចំណែកកសិករដាំមនវិញ ពួកគេទទួលបានបច្ចេកទេសដាំ និងពូជដើមមនពីអង្គការ។មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រ ដែលមានទីតាំងក្នុងស្រុកបន្ទាយស្រីនេះ  បង្កើតឡើងនៅពាក់កណ្ដាលឆ្នាំ២០១៩ ក្រោមការឧបត្ថម្ភពីធនាគារមេយប៊ែង តាមរយៈកម្មវិធី Women Eco-Weavers។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង លោក ស៊ុល រ៉វី ជាមួយអ្នកស្រី ងន វ៉ាន់ថា ស្ថាបនិកអង្គករពណ៌សូត្រដូចតទៅ៖ 
 
 

Tag:
 ជំនាញត្បាញ
  បន្ទាយស្រី
  សៀមរាប
  ងន វ៉ាន់ថា
© រក្សាសិទ្ធិដោយ thmeythmey.com