ជាតិ
វីដេអូ
តោះទៅ ភ្លក្សបាញ់ត្រាងអាំង នៅសាលាព្រះស៊ីសុវត្ថិ
23, Jul 2023 , 7:29 pm        
រូបភាព
ភ្នំពេញ៖ នៅអាហារដ្ឋានព្រះស៊ីសុវត្ថិជំនាន់ថ្មី មានតូបលក់អាហារតូចជាច្រើន។ តូបលេខ៤ មានស្លាកយីហោមីញាំស៊ីសុវត្ថិ ជាតូបលក់មីញាំ និងបាញ់ត្រាង របស់លោក ផល តុលា។ សិស្សសាលាជាច្រើន បានចូលទិញបាញ់ត្រាងអាំងរបស់លោក តុលា ជាហូរហែ។ គ្រឿងផ្សំរបស់បាញ់ត្រាង របស់លោក តុលា  មានដូចជា ពងមាន់ ពោត ប្រហិត ស្លឹកខ្ទឹម ខ្ទឹមបំពង ជាពិសេសទឹកជ្រលក់បីមុខ មានទឹកប៉េងប៉ោះ ទឹកម្ទេស និងទឹកម៉ាយូណេ (Mayonnaise) ដែលធ្វើឱ្យបាញ់ត្រាងអាំងនេះ កាន់តែមានរសជាតិឆ្ងាញ់ពិសា។ បាញ់ត្រាងអាំងរបស់ លោក តុលា  មានតម្លៃពី៣០០០ ទៅ ៣៥០០រៀល។

 
សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

Tag:
 បាញ់ត្រាងអាំង
© រក្សាសិទ្ធិដោយ thmeythmey.com