ជាតិ
គ.ជ.ប នឹងរៀបចំសន្និសីទកាសែតពីការបោះឆ្នោត នៅម៉ោង៦ល្ងាចនេះ
23, Jul 2023 , 5:11 pm        
រូបភាព
ភ្នំពេញ៖ គណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងរៀបចំសន្និសីទសារព័ត៌មាន ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ នៅវេលាម៉ោង៦ ល្ងាចនេះ ក្រោយពីចប់ការបោះឆ្នោត។

 
គួរជម្រាបថា គិតមកដល់ម៉ោង៤នេះ របាយការណ៍បណ្តោះអាសន្ន​ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី​៧នេះ មាន​ចំនួន​៨៤,២១ភាគរយ ក្នុងចំណោមអ្នកមាន​ឈ្មោះ​ក្នុងបញ្ជី ដែលកាលពីអណត្តិទី៦ អ្នកទៅបោះឆ្នោត​មាន​ ៨៣,០២ភាគរយ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com