ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
លោក ហ៊ុយ យ៉ាឡេង ត្រឡប់​មក​ផលិតរឿងខ្មោចឡើង​វិញ
24, Jul 2023 , 10:29 am        
រូបភាព
ភ្នំពេញ៖ លោក ហ៊ុយ យ៉ាឡេង បាន​ត្រឡប់​ទៅ​ផលិត​រឿង​ខ្មោច​ឡើង​វិញ ក្រោយ​ពី​ផលិត​រឿង​បែប​ជីវិត​មិន​ជោគ​ជ័យ​។ ទោះ​ជា​យ៉ាង​ណា ​លោក​នៅ​តែ​រក្សា​ក្ដី​ស្រមៃ​ផលិត​រឿង​បែប​ជីវិត និង​ប្រភេទ​ផ្សេង​ៗ​ទៀត​ នៅ​ពេល​លោក​មាន​ប្រាក់​។



“ខ្មោច​ចូល​” គឺ​ជា​​រឿង​ថ្មី​ដែល​លោក ហ៊ុយ យ៉ាឡេង និពន្ធ​ ​ដឹក​នាំ និងធ្វើ​ជាតួ​សម្ដែង​​​​។ ទោះ​ជា​យ៉ាង​ណា​ លោក​ យ៉ាឡេង ដឹង​​រឿង​នេះ​សម្រាប់​ផលិត​កម្ម​មួយ​ផ្សេ​ង​ទៀត ដោយ​ពុំ​មែន​ក្នុង​នាម​​ផលិត​កម្ម​របស់​​លោក​ឡើយ​។ រឿង​នេះ ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៣ ខាង​មុខ​​នៅ​គ្រប់​រោង​ភាព​យន្ត​​។ ​លោក​ ហ៊ុយ​ យ៉ាឡេង អះអាង​ថា​រឿង​នេះ​ នឹង​ក្លាយ​ជា​ចំណី​អារម្មណ៍​ថ្មី​ប្លែក​ សម្រាប់​អ្នក​ទស្សនា​។ លោក​ ហ៊ុយ យ៉ាឡេង​ បន្ថែម​៖«រឿង​នេះ​ខ្ញុំ​ស៊ីឈ្នួល​ដឹក​ឱ្យ​ផលិត​កម្ម​ LD ដូច្នេះ​បើ​​​ចំណេញ​ ទើប​គេ​ឱ្យ​ភាគ​រយ​មក​ខ្ញុំ​។ ប៉ុន្តែ​បើ​មិន​ចំណេញ​ទេ ខ្ញុំ​ក៏​មិន​ទទួល​បាន​ភាគ​រយ​ដែរ​។ រឿង​នេះ​បង្ហាញ​ពី​​មន្ត​​អាគម​គាថា​ ហើយ​ក្នុង​សង្គម​យើង ​នៅ​តែ​ជឿ​លើ​រឿង​នេះ​។ អ្វី​ដែល​​ប្លែក​ពី​រឿង​ខ្មោច​​មុន​ៗ គឺ​​សាច់​រឿង និង​ប្លង់»។
  
រូបផ្ដល់ឲ្យ

រឿង”ខ្មោច​ចូល​" បង្ហាញ​អំពី​សាច់​រឿង​មួយ ដែល​កើត​ឡើង​​ក្នុងអំឡុង​​ឆ្នាំ​១៩៩១។ រឿង​នោះ​និយាយ​ពី​​មេទាហាន​ម្នាក់​ ដែលបាន​​បាត់​ខ្លួន​ក្នុង​ព្រៃអស់​កាល​ជាយូរ​។ ថ្ងៃ​មួយ​គាត់​បាន​ប្រឡប់​មក​រក​ប្រពន្ធ​និង​គ្រួសារ​វិញ​ ព្រមជាមួយ​នឹង​សក់ ដែល​​វែង​ដូច​មនុស្ស​ស្រី​។ រឿង​រ៉ាវ​មិន​មាន​អ្វី​ចម្លែក​ឡើយ ប៉ុន្តែ​ក្រោយ​ពី​មេទាហាន​នោះ ​កាត់​សក់ដើម្បី​​ឡើង​ស័ក្ដិ​ អ្វី​ៗ​បាន​ប្រែជា​អាក្រក់​។
សូម​បញ្ជាក់​ថារឿង “ខ្មោច​ចូល​” នេះ​ ក៏​បាន​​​​បោះ​ពុម្ព​ជា​សៀវ​ភៅកុន​រួច​ហើយ​​ដែរ​។ លោក​ ហ៊ុយ យ៉ាឡេង ស្នើដល់​​ទស្សនិក​ជន​ ត្រឡប់​ទៅ​​គាំទ្រ​ភាពយន្តបែប​ភ័យ​រន្ធត់​ ​ដែលជា​ស្នាដៃ​របស់លោក​និពន្ធ ​​​ដឹក​នាំ និង​សម្ដែង​​ជា​ថ្មី​​។
 
សូម​អស់​លោក​ លោក​ស្រី អញ្ជើញ​ទស្សនា​វីដេអូ​បទសម្ភាស រវាង​កញ្ញា ប៉ូ សាគុន ជា​មួយ​លោក ហ៊ុយ យ៉ាឡេង ដើម្បី​បាន​ដឹង​ពី​មូល​ហេតុ​ ដែល​​អ្នក​ដឹក​នាំ​រូប​នេះ​ ត្រឡប់​ទៅ​ផលិត​រឿង​ខ្មោត​វិញ​ ដោយ​ក្ដី​រីយ​រាយ​៖

 
 រូបផ្ដល់ឲ្យ
 

Tag:
 ភាពយន្ត
  កុន
  រឿង
  ខ្មោច
  ហ៊ុយ យ៉ាឡេង
© រក្សាសិទ្ធិដោយ thmeythmey.com