ជាតិ
បទសម្ភាសន៍
វីដេអូ
តើត្រូវ​ផលិត​សៀវភៅបែបណា ដើម្បីធានា​ដល់សុខភាព និងសុវត្ថិភាពសម្រាប់កុមារ?
25, Jul 2023 , 10:29 am        
រូបភាព
ភ្នំពេញ​៖​ ការ​ផលិត​សៀវ​ភៅ​សម្រាប់​កុមារ ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​​សុខភាព​ភ្នែក ការបង្ការ​​គ្រោះ​ថ្នាក់​ដោយ​ចៃ​ដន់​​ដោយ​សារ​ទម្រង់​​សៀវ​ភៅ​ និង​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ទៀត​​។ អង្គការ​ស៊ីប៉ា បាន​ផលិត​សៀវ​ភៅ​សម្រាប់​កុមារ​ជា​ច្រើន​ប្រភេទ​។ សៀវ​ភៅ​ទាំង​នោះ​ត្រូវ​បាន​បែង​ចែក ​ទៅ​តាម​​កម្រិត​អាយុ​របស់​កុមារ​​យ៉ាង​ច្បាស់​លាស់ ដើម្បី​ប្រាកដ​ថា​សៀវភៅនោះ ផ្ដល់​ប្រយោជន៍​ខ្ពស់​ដល់​កុមារ និង​មិន​ធ្វើ​ឱ្យ​កុមារ​រង​គ្រោះ​​។​​



 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ប៉ូ សាគុន នៃសារព័ត៌មានឌីជីថលថ្មីៗ និងកញ្ញា អ៊ូច សូដានី អ្នកនិពន្ធសៀវភៅកុមារនៃអង្គការស៊ីប៉ា ដូចតទៅ៖

 
កញ្ញា អ៊ូច សូដានី អ្នក​និពន្ធ​រឿង​សម្រាប់​កុមារ បាន​ប្រាប់​សារព័ត៌មាន​​ថ្មី​ៗ​ថា ការ​សិក្សា​ពី​ទម្រង់​សៀវ​ភៅ​ ទំហំ​សៀវ​ភៅ ទម្ងន់​សៀវ​ភៅ​ ​ប្រភេទ​ក្រដាស ប្រវែង​អក្សរ និង​ពណ៌​រូប​ភាព​ សុទ្ធ​តែ​ជា​ធាតុ​ចាំ​បាច់​ ក្នុង​ការ​ផលិត​សៀវ​ភៅ​សម្រាប់​កុមារ​។​ «​សៀវ​ភៅ​ខ្លះ​​ ត្រូវ​កាត់​គែម​​ចេញ​ សម្រាប់​តម្រូវ​កុមារ​រៀន​ថ្នាក់​មត្តេយ្យ។ ពួក​គាត់​​ពុំ​ទាន់​មាន​ការ​ប្រុង​ប្រយ័ត្ន​ទេ​​។ សៀវ​ភៅ​ខ្វះ​ត្រូវ​អ៊ុត​ប្លាស្ទិក​ បើ​ទោះ​បី​ជា​កុមារ​ខាំ​ បៀម ឬ​ហែក​ ក៏​មិន​ខូច​ដែរ​។ ក្រដាស​សៀវ​ភៅ​ខ្លះ​ អាច​​ចាំង​ប្លាត​ពន្លឺ​ ធ្វើ​ឱ្យ​ខូច​ភ្នែក​​កុមារ​។ សៀវ​ភៅ​ខ្លះ​ផលិត​ឡើង​ សម្រាប់​ឱ្យ​ឪពុក​ម្ដាយ​អាន​ឱ្យ​កុមារ​ស្ដាប់​។ ​ចំណែក​ឯ​​​ទម្ងន់​របស់សៀវ​ភៅ​ ក៏​ត្រូវ​ធ្វើ​យ៉ាង​ណា​ ដើម្បី​កុំ​ឱ្យ​ធ្ងន់​ពេល​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​កុមារ​ មិនចង់​កាន់​សៀវ​ភៅ​»​​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ កញ្ញា អ៊ូចសូដានី​។
 
បើតាមអ្នកនិពន្ធរូបនេះ ​​អង្គការ​ស៊ីប៉ា ក៏​​ធ្លាប់​បាន​ផលិត​សៀវ​ភៅ​ពី​ក្រណាត់សម្រាប់​កុមារ​សូន្យ​ឆ្នាំ​​ដែរ​ ដែលជាពេលដែល​​កុមារ​​ទើប​តែ​ចេះ​អង្គុយ​ ឬ​ទើប​​ចេះ​ចាប់​កាន់​។ ចំពោះសៀវភៅសម្រាប់កុមារអាយុសូន្យឆ្នាំនេះ ពួក​គេ​អាច​យក​វា​ទៅ​ងូត​ទឹក​ជា​មួយ ដេក​ឱប​ និង​អាច​ខាំ​ឬ​បៀម​បាន​ ដោយ​មិន​ប៉ះ​ពាល់​សុខភាព​​។ អង្គការ​ស៊ីប៉ា មាន​គម្រោង​ផលិត​សៀវ​ភៅ​នេះ​ឡើង​វិញ ប៉ុន្តែ​ត្រូវ​រង់​ចាំ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ដោយ​ត្រូវ​​សិក្សា​ច្រើន​ដំណាក់​កាល​៕
 


Tag:
 អំណាន
  អប់រំ
 ​គម្រោង
  សៀវ​ភៅ
© រក្សាសិទ្ធិដោយ thmeythmey.com