ជាតិ
អត្ថបទពាណិជ្ជកម្ម
មានដើមទុនតិច តែក្តីស្រមៃធំក្នុងការពង្រីកអាជីវកម្ម អាចទាក់ទងគ្រឹះស្ថានមួយនេះបាន
25, Jul 2023 , 12:09 pm        
រូបភាព
ដើម្បីជួយជ្រោមជ្រែង​ដល់អាជីវករ ក្នុងការពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ក៏ដូចជាជំរុញដល់កំណើនសេដ្ឋកិច្ចជាតិឱ្យប្រកបដោយនិរន្តរភាព អិលអូអិលស៊ី (ខេមបូឌា) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខមួយនៅកម្ពុជា បានណែនាំជូននូវសេវាប្រាក់កម្ចីមួយប្រភេទ។ ការបង្កើតសេវាប្រាក់កម្ចីនេះ ធ្វើឡើងជាពិសេសសម្រាប់ជួយដល់បុគ្គលិកក្រុមហ៊ុន ឬសហគ្រាស ក្នុងការទ្រទ្រង់ និងដំណើរការអាជីវកម្ម ស្របច្បាប់របស់ពួកគេ នៅក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម កសិពាណិជ្ជកម្ម និងផលិតកម្មជាដើម ដោយផ្តល់នូវទុនបង្វិលរហូតដល់​ ៨០០លានរៀល ឬ ២០ម៉ឺនដុល្លារអាមេរិក។
 
តាមរយៈការជ្រើសរើសកម្ចីអាជីវកម្មពី អិលអូអិលស៊ី អាជីវករនឹងទទួលបាននូវទំហំកម្ចីធំតាមតម្រូវការ ជាមួយអត្ថប្រយោជន៍ជាច្រើនដូចជាអត្រាការប្រាក់ទាបសមរម្យ អនុម័តកម្ចីឆាប់រហ័សបំផុត និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។
 
ដើម្បីស្នើសុំប្រាក់កម្ចី លោកអ្នកអាចជួបជាមួយបុគ្គលិក អិលអូអិលស៊ី នៅក្នុងតំបន់របស់លោកអ្នក ឬនៅការិយាល័យ អិលអូអិលស៊ី ដែលជិតបំផុត និងអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ  ០២៣ ៩៩១ ៩៩១ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង  ៦ ព្រឹក ដល់  ១០ យប់៕
ព័ត៌មានបន្ថែម៖ www.lolc.com.kh 
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com