ជាតិ
ព័ត៍មានសុខភាព
សុខភាព
មន្ទីរពេទ្យឯកទេសជំងឺទឹកនោមផ្អែមទំនើបមួយ នឹងបើកដំណើរការនៅក្រុងតាខ្មៅក្នុងពេលឆាប់ៗនេះ
25, Jul 2023 , 4:09 pm        
រូបភាព
ភ្នំពេញ៖ មន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ ដែលឯកទេសជំងឺទឹកនោមផ្អែម នឹងបើកដំណើរការនៅក្រុងតាខ្មៅ ក្នុងពេលឆាប់ៗខាងមុខនេះ។ មន្ទីរពេទ្យដ៏ធំមួយនេះ មានលក្ខណៈស្ដង់ដារអន្តរជាតិ បំពាក់ទៅដោយសម្ភារៈទំនើបៗ មានតម្លៃសមរម្យ ដែលផ្ដល់ភាពងាយស្រួល និងជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។ 



មន្ទីរពហុព្យាបាលឯកទេសជំងឺទឹកនោមផ្អែម ខេ អេស តាខ្មៅ  ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតខ្មែរ ដោយមានឯកទេសជាន់ខ្ពស់ផ្នែកជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន  ដែលមានបទពិសោធជាច្រើនឆ្នាំ។ 
  


លើសពីនេះ មន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ  ត្រូវបានបំពាក់ទៅដោយសម្ភារៈពិនិត្យព្យាបាល ស្រាវជ្រាវរកផលវិបាកនាៗ នៃជំងឺទឹកនោមផ្អែមគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យអ្នកជំងឺទទួលបានសេវាកម្រិតអន្តរជាតិ ដូចទៅនឹងប្រទេសថៃ វៀតណាម និងសាំងហ្គាពួរ។ 
 
លោកអ្នកដែលនៅក្រុងតាខ្មៅ ឬនៅតាមបណ្ដាខេត្តនានា នឹងមិនពិបាកធ្វើដំណើរឆ្ងាយ ឬត្រូវទៅបរទេស ដើម្បីពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែមទៀតហើយ។ មន្ទីរពហុព្យាបាល​ ខេ អេស តាខ្មៅ ជាជម្រើសដ៏ល្អ ដែលមានទីតាំងនៅតាមបណ្ដាយផ្លូវជាតិលេខ២ មានចម្ងាយ ត្រឹមតែ ៨០០ ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល៕ 
 
(អត្ថបទពាណិជ្ជកម្ម)
 







 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com