ជាតិ
ប្រឡងបាក់ឌុបឆ្នាំនេះ នៅដើមខែវិច្ឆិកា
25, Jul 2023 , 3:32 pm        
រូបភាព
បេក្ខជនដើរចេញពីមណ្ឌលប្រឡង នាពេលកន្លងមក។
បេក្ខជនដើរចេញពីមណ្ឌលប្រឡង នាពេលកន្លងមក។
ដោយ៖ សុង សុធាវី 

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ វិច្ឆិកា ។ នេះបើតាម ក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រកាសលើហ្វេសប៊ុក នាថ្ងៃទី២៥ កក្កដានេះ ដើម្បីឱ្យមន្ទីរអប់រំ រាជធានី -ខេត្ត គណៈគ្រប់គ្រងមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតាសិស្ស ជ្រាបជាព័ត៌មាន។ ជាពិសេសសិស្សានុសិស្ស ដែលត្រូវប្រឡងនាឆ្នាំនេះ ត្រៀមខ្លួនឱ្យមានប្រសិទ្ធភាព។

 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com