ជាតិ
សេដ្ឋកិច្ច
កម្ពុជា​​​ បានចំណូលជិត១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ​ និងឈើកៅស៊ូ ក្នុងឆមាសទី១
27, Jul 2023 , 3:30 pm        
រូបភាព
ដើមកៅស៊ូដែលត្រូវចៀរយកជ័រនៅក្នុងចម្ការមួយកន្លែង
ដើមកៅស៊ូដែលត្រូវចៀរយកជ័រនៅក្នុងចម្ការមួយកន្លែង
ចាប់ពីខែមករាដល់ខែមិថុនា កម្ពុជាទទួលបានចំណូលជិត១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ នៅថ្ងៃទី២៦កក្កដា ឆ្នាំ២០២៣។

 
របាយការណ៍ដដែលបានបញ្ជាក់ថា​ នៅក្នុងឆមាសទី១​ឆ្នាំនេះ ជ័រកៅស៊ូមានតម្លៃ​១ ៣៤៤ដុល្លារក្នុងមួយតោន ធ្លាក់ចុះ២៥២ដុល្លារក្នុងមួយតោនបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ គឺមានតម្លៃ៣០៦ដុល្លារក្នុងមួយម៉ែត្រគីប។
 
គូសបញ្ជាក់ថា កាលឆ្នាំ២០២២កម្ពុជារកចំណូលបានជាង៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូមាន៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូមាន ៤ ០៨៩ដុល្លារ។  
 
បច្ចុប្បន្ន​ កម្ពុជាមានផ្ទៃដីកៅស៊ូសរុប៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ មាន៣១៥ ៣៣២ហិកតា ស្មើនឹង៧៨ភាគរយ ខណៈផ្ទៃដីថែទាំមានចំនួន ៨៩២៤៦ហិកតា ស្មើនឹង២២ភាគរយ៕ 
 

Tag:
 កសិកម្ម​
  កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com