ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក យ៉ែម មនោរ័ត្ន ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង តាមរយៈការបង្ហោះវីដេអូអប់រំល្អៗ នៅក្នុងបណ្តាញសង្គម
28, Jul 2023 , 11:59 am        
រូបភាព
អ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនប្រាកដជាស្គាល់ លោកវេជ្ជបណ្ឌិត យ៉ែម មនោរ័ត្ន ដែលតែងតែចែករំលែកវីដេអូអប់រំល្អៗ និងចំណេះដឹងថ្មីៗ ហើយគ្រប់វីដេអូរបស់លោកទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

ជាការពិតណាស់ លោក យ៉ែម មនោរ័ត្ន មិនត្រឹមតែចែករំលែកវីដេអូអប់រំល្អៗ និងចំណេះដឹងថ្មីៗ នៅលើបណ្តាញសង្គមតាមរយៈហ្វេសប៊ុកផេក និងអាខោន TikTok ឈ្មោះ Dr. Monoroth ប៉ុណ្ណោះទេ លោកក៏ជាមនុស្សម្នាក់ ដែលចូលចិត្តជួយកិច្ចការសង្គមជាតិ តាមរយៈការចុះធ្វើការងារស្ម័គ្រចិត្តជាច្រើនផងដែរ។


 
យ៉ាងណាមិញ លោក យ៉ែម មនោរ័ត្ន  គឺជាដុកទ័រម្នាក់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ និង មានបទពិសោធន៍ជាច្រើន ជាពិសេស រាល់អត្ថបទនីមួយៗ ឆ្លុះបញ្ចាំងពីសង្គមជាតិពិតៗ មិនថា វីដេអូរឿងអប់រំ វីដេអូផលិតដោយខ្លួនឯងផ្ទាល់ សុទ្ធសឹងជាការចែករំលែកគំនិតល្អៗ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីបងប្អូនប្រជាជនខ្មែរ។
 
ទន្ទឹមនឹងនេះដែរ រាល់វីដេអូរបស់ លោក Dr. Monoroth បានធ្វើឲ្យប្រជាជនខ្មែរជាច្រើន សប្បាយចិត្តចំពោះការចែករំលែកនេះ មួយវិញទៀត ប្រជាជនខ្មែរគាំទ្រចំពោះកិច្ចការ ដែលលោកកំពុងធ្វើរាល់ថ្ងៃនេះ អ្វីដែលកាន់តែពិសេសនោះ គឺជាចំណង់ចំណូលចិត្តរបស់លោក ផងដែរ ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាសម្បូរទៅដោយ ធនធានមនុស្ស ដែលមានចំណេះដឹងពិតប្រាកដ ។
 
តាំងពីឆ្នាំ ២០១៥ រហូតដល់បច្ចុប្បន្ន  Dr. Monoroth កំពុងបម្រើការងារនៅមជ្ឈមណ្ឌលកែសម្ផស្ស ឌីអ ប្រឹហ្វេសិនណល និង ជាវេជ្ជបណ្ឌិតផ្នែកសម្រស់ និងអ្នកអ្នកគ្រប់គ្រងទូទៅផងដែរ៕
 
(អត្ថបទពាណិជ្ជកម្ម)
 








© រក្សាសិទ្ធិដោយ thmeythmey.com