កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករពូកែគ្រប់គ្រង និងបណ្តើរបាល់ទាំង ៥ លើលោក
29, Jul 2023 , 9:00 pm        
រូបភាព
ការបណ្តើរបាល់ និងការគ្រប់គ្រងបាល់បានយូរគឺជារឿងសំខាន់មួយនៅក្នុងការលេងបាល់ទាត់។ កីឡាករដែលពូកែក្នុងការបណ្តើរបាល់ទាំងនេះ អាចបណ្តើរបាល់ក្នុងរយៈចម្ងាយវែងដើម្បីជួយបង្កើតឱកាសដល់ក្រុមរបស់ពួកគេ ក្នុងការយកប្រៀបលើគូប្រកួត។


កីឡាករពូកែអូសបាល់ បណ្តើរបាល់បង្ហាញពីថាមពលខ្លាំងនៅក្នុងក្រុម ដោយពួកគេអាចបំបែកការរារាំងរបស់ខ្សែការពារគូប្រកួត និងបង្កើតឱកាសបន្ថែមសម្រាប់ក្រុមរបស់គេដើម្បីរកគ្រាប់បាល់។ ការស្វែងរកចំណុចខ្សោយនៃគូប្រជែងពីសំណាក់កីឡាករដែលពូកែបណ្តើរបាល់ បានជួយដល់គេក្នុងការរត់ជាមួយល្បឿនបានយ៉ាងល្អ។
 
ជាងនេះទៅទៀត អ្នកពូកែក្នុងការបណ្តើរបាល់ទាំងនេះ មានសារៈសំខាន់ណាស់ក្នុងការរក្សា ការគ្រប់គ្រង និងគ្រប់គ្រងនូវចង្វាក់នៃការប្រកួត ដែលអនុញ្ញាតឱ្យក្រុមរបស់ពួកគេកំណត់លំហូរនៃទម្រង់លេង។ ជាមួយនឹងសមត្ថភាពរបស់ពួកគេ កីឡាករដែលមានជំនាញនេះជាចំណុចស្នូលនៃយុទ្ធសាស្ត្រវាយលុក និងមានសក្តានុពលក្នុងការក្លាយជាអ្នកផ្លាស់បូរការប្រកួត។
 
ខាងក្រោមនេះជាកីឡាករចំនួន ៥រូបដែលពូកែក្នុងការបណ្តើរបាល់បំផុតក្នុងពិភពបាល់ទាត់៖
 
១. Vinicius Junior ក្លិប Real Madrid
 
ខ្សែប្រយុទ្ធវ័យក្មេងដ៏មានសមត្ថភាពមួយនេះ ជាកីឡាករមួយរូបដែលពូកែក្នុងការបណ្តើរបាល់ ដោយរួមមានជាមួយនឹងទម្រង់នៃការលេងបច្ចេកទេសនៃការលេងបែបសាំបា របស់ប្រេស៊ីល ដែលពូកែទាំងបណ្តើរបាល់ និងការញ៉ាក់បាល់។ Vinicius Jr ជាកីឡាករដ៏ពូកែមួយរូបតែងបង្កើតឱកាសខ្លាំងដល់ក្រុមដើម្បីស្វែងរកគ្រាប់បាល់។
  


២. Lionel Mess ក្លិប Inter Miami
 
Messi ជាកីឡាករមួយរូបដែលពូកែបំផុតក្នុងការបណ្តើរបាល់ គ្រប់គ្រងបាល់ បង្កើតឱកាស និងស្វែងរកពីចំណុចខ្សោយនៃគូប្រកួតដើម្បីស្វែងរកជ័យជម្នះក្នុងក្រុម។ ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ​ ធ្លាប់បានបង្កើតឱកាសជាច្រើនពីការអូសបាល់របស់គេ ហើយគេក៏តែងងាយស្រួលយកឈ្នះលើខ្សែការពាររបស់ក្រុមគូប្រកួត។
  


៣. Bukayo Saka ក្រុម Arsenal 
 
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ ២១ឆ្នាំ មានសមត្ថភាពខ្លាំងក្នុងការបណ្តើរបាល់ព្រមទាំងអាចញ៉ាក់បាល់ឆ្លងកាត់ខ្សែការពារគូប្រកួតជាច្រើនរូប ហើយទាំងបង្កើតឱកាសក្នុងការស្វែងរកគ្រាប់បាល់សម្រាប់ក្រុម។ បច្ចុប្បន្ន Saka ក៏ជាកីឡាករក្នុងក្របខណ្ឌ Premier League មួយរូបដ៏គ្រោះថ្នាក់បំផុត។
  


៤. Kylian Mbappe ក្លិប Paris Saint Germian
 
Mbappe ជាកីឡាករមួយនាពេលបច្ចុប្បន្នដែលមានសមត្ថភាពខ្ពស់បំផុតការលេងបាល់ទាត់ ព្រមទាំងជាកីឡាករដ៏សំខាន់បំផុតមួយដែលក្រុមណាក៏ចង់បាន។ សមត្ថភាពទាំងការគ្រប់គ្រងបាល់ បណ្តើរបាល់ ការស៊ុត និងល្បឿនដ៏លឿន Mbappe ងាយស្រួលក្នុងការបំបាក់លើគូប្រកួត និងរកជ័យជម្នះដើម្បីក្រុម។
 
៥. Jack Grealish ក្លិប Manchester City
 
Grealish ខ្សែប្រយុទ្ធក្រុមជើងឯកអង់គ្លេស ក៏មានសមត្ថភាពពូកែក្នុងការប្រកួតប្រជែង ការបណ្តើរបាល់របស់គេពិតជាល្អ។ គេតែងតែបង្កើតឱកាសល្អៗនៅក្នុងតំបន់តូចចង្អៀត ក៏ដូចជាកីឡាករពូកែឆ្មក់ឱកាសក្នុងការស៊ុតបាល់បញ្ចូលទី៕
 

Tag:
 (បាល់ទាត់
  Top 5)
© រក្សាសិទ្ធិដោយ thmeythmey.com