កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីអ៊ុយក្រែន ត្រូវបានបណ្ដេញចេញពីការប្រកួត ក្រោយមិនចាប់ដៃកីឡាការិនីរុស្ស៊ី Anna Smirnova
29, Jul 2023 , 5:20 pm        
រូបភាព
ការប្រកួតគុនដាវរវាងកីឡាការិនីអ៊ុយក្រែន Kharlan (ឆ្វេង) និងsmirnova (ស្តាំ)។រូបពី FIE
ការប្រកួតគុនដាវរវាងកីឡាការិនីអ៊ុយក្រែន Kharlan (ឆ្វេង) និងsmirnova (ស្តាំ)។រូបពី FIE
ដោយ:
កីឡាការិនីសញ្ជាតិអ៊ុយក្រែន Olga Kharlan ត្រូវបានដកចេញពីការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកពិភពលោក World Fencing Championships នៅទីក្រុង Milan ប្រទេសអ៊ីតាលី បន្ទាប់ពីនាងមិនព្រមចាប់ដៃកីឡាការិនីរុស្ស៊ី Anna Smirnova។ ចំពោះទង្វើររបស់ Kharlan បានបង្កើតឱ្យមានការតវ៉ាពី Smirnova ដើម្បីស្នើសុំការពិនិត្យឡើងវិញរបស់គណៈកម្មាធិការអន្តរជាតិរៀបចំការប្រកួតកីឡាគុនដាវ។
 
«ខ្ញុំមិនចង់ចាប់ដៃ Anna Smirniva ជារឿងត្រឹមត្រូវព្រោះខ្ញុំធ្វើតាមបេះដូងរបស់ខ្ញុំ»។ កីឡាការិនីគុនដាវជម្រើសជាតិអ៊ុយក្រែន Olga Kharlan រៀបរាប់ដូច្នេះនៅក្នុងវីដេអូអ៊ីនស្តាក្រាម(IG)របស់នាង បន្ទាប់ពីមន្រ្តីគណៈកម្មការកីឡាគុនដាវពិភពលោកបានសម្រេចបណ្តេញនាងចេញពីការប្រកួតគុនដាវជ្រើសរើសជើងឯកពិភពលោក នាទីក្រុងMilan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
 
 
យោងតាមបទបញ្ញាតិរបស់សហព័ន្ធកីឡាគុនដាវអ៊ឺរ៉ុប Fencing International Europe (FIE)ក្នុងកថាខ័ណ្ឌ ៤.៦ នៃច្បាប់កីឡាគណៈកម្មការវិនិច្ឆ័យបានសម្រេចបញ្ឈប់ការប្រកួតរបស់កីឡាការិនីគុនដាវអ៊ុយក្រែនក្នុងការប្រកួតជុំទី១។  Kharlan បានយកឈ្នះ Smirnova ក្នុងលទ្ធផល ១៥-៧។
 
ទោះបីការសម្រេចពីគណៈកម្មការកីឡាអ៊ឺរ៉ុបមិនអនុញ្ញាតឱ្យ Olga Kharlan ប្រកួតបន្តក្តីតែនាងនៅតែប្រកាន់គោលជំហរមិនសូមទោសទៅកីឡាការិនីរុស្ស៊ី Anna Smirnova ឡើយក្រោមហេតុផលថាការជាន់ឈ្លីរបស់រុស្ស៊ីមកលើអ៊ុយក្រែនជារឿង ដែលគួរឱ្យភ័យខ្លាចដល់ខ្លួននាង គ្រួសាររបស់នាង និងប្រជាជនអ៊ុយក្រែនទាំងមូលផងដែរ។
 
មួយម៉ោងក្រោយបន្ទាប់ពីម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ២០០៨ បកស្រាយលើ IG របស់នាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (ICO)បានផ្ញើអ៊ីម៉ែលទៅកាន់គណៈកម្មការកីឡាជាតិអ៊ុយក្រែនដោយសម្រេចឱ្យកីឡាការិនីគុនដាវ Kharlan ជាប់ឈ្មោះទៅលេងនៅព្រឹត្តិការណ៍កីឡាអូឡាំពិកពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយពុំចាំបាច់ប្រកួតជម្រុះនៅទីក្រុង Milan ឡើយ៕

Tag:
 (កីឡាគុនដាវ
  Olga Kharlan
  Anna Smirniva)
© រក្សាសិទ្ធិដោយ thmeythmey.com