កីឡាអន្តរជាតិ
អន្តរជាតិ
កំណត់ត្រាលីគ MLS ចំនួន ៥ ដែល Messi នឹងអាចបំបែកបានក្នុងរដូវកាលនេះ
31, Jul 2023 , 8:00 am        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi កំពុងចាប់ផ្តើមអាជីពនៅក្លិបថ្មី Inter Miami បានយ៉ាងល្អដោយបង្ហាញខ្លួន ២ប្រកួតគេអាចរកបាន ៣គ្រាប់ និងបញ្ជូនបាល់ ១គ្រាប់ ដែលជាជ័យជម្នះដ៏សំខាន់សម្រាប់ក្រុមដែលមានលោក David Beckham ជាម្ចាស់មួយផ្នែក។



Messi ២ប្រកួតមកនេះ គេមិនទាន់បានបង្ហាញខ្លួនលេងពេញលេញ ៩០នាទី នោះទេ តែប្រធានក្រុមថ្មីរូបនេះបានបង្កភាពភ្ញាក់ផ្អើលជាងច្រើនរួចទៅហើយក្នុងការចាប់ផ្តើមនេះ​។ កីឡាករវ័យ ៣៦ឆ្នាំ អាចនឹងបំបែកកំណត់ត្រាមួយចំនួននៅក្នុងរដូវកាលដំបូងរបស់គេនៅក្នុងក្របខណ្ឌ Major League Soccer របស់អាម៉េរិក។
  


ខាងក្រោមនេះជាកំណត់ត្រាចំនួន ៥ ដែល Messi អាចនឹងបំបែកបានក្នុងរដូវកាលថ្មីស្ថិតក្នុងលីគ MLS៖

Messi នៅសល់ត្រឹមតែ ២៧គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីអាចក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំក្លិប Inter Miami ដោយត្រូវវ៉ាដាច់កីឡាករសញ្ជាតិអាហ្សង់ទីន និងជាអតីតមិត្តរួមក្រុមរបស់គេ Gonzalo Higuain។ អតីតខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនធ្លាប់លេងជាមួយ Messi រូបនេះ រកបាន ២៩គ្រាប់ពីការប្រកួតចំនួណ ៣រដូវកាល។
 
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ អាចក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងលីគ MLS ក្នុងមួយរដូវកាលនេះ។ បច្ចុប្បន្នកំណត់ត្រាត្រូវបានកាន់កាប់ដោយកីឡាករ Carlos Vela ដែលរកបាន ៣៤គ្រាប់​ក្នុងមួយរដូវកាល ឱ្យក្លិប LAFC ក្នុងឆ្នាំ ២០១៩។ ​Inter Miami ចាប់ផ្តើមបន្តការប្រកួតពាក់កណ្តាលរដូវកាលទៀតនៅថ្ងៃទី២១ ខែសីហា ដោយត្រូវប៉ះក្រុម Charlotte FC ខណៈជាពេលចាប់ផ្តើមសម្លឹងបំបែកកំណត់ត្រា។
 
Messi នឹងអាចបំបែកំណត់ត្រាជាកីឡាករបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតច្រើនជាងគេក្នុងមួយរដូវកាល ដោយត្រូវបំបែកកំណត់ត្រារបស់កីឡាករ Carlos Valderrama ដោយគេធ្វើបានចំនួន ២៦លើក។ កីឡាករសញ្ជាតិកូឡំប៊ីធ្វើបាននៅក្នុងឆ្នាំ ២០២០ ខណៈលេងឱ្យក្រុម Tampa Bay Mutiny។
  


Messi អាចនឹងក្លាយជាកីឡាករដែលស៊ុតគ្រាប់បាល់ ​Free Kick បញ្ជូលទីច្រើនជាងគេនៅក្នុងលីគ MLS។ កីឡាករ Sebastian Giovinco ជាអ្នកកាន់នៅកំណត់ត្រានេះ ដោយរកបាន ១៣គ្រាប់ពីការស៊ុតបាល់ពិន័យ ​Free Kick ចាប់តាំងពីចូលរួមប្រកួតបាល់ទាត់ប្រទេសអាម៉េរិកក្នុងឆ្នាំ ២០១៥។
 
Messi និង Busquets ស្ថិតនៅក្នុងក្រុមតែមួយ ក្រុម Inter Miami បានបង្ហាញរួចជាស្រេចអំពីការអភិវឌ្ឍនៃប្រព័ន្ធលេងរបស់ពួកគេ។ ក្លិបស្ថិតក្នុងលីគ MLS មួយនេះនឹងអាចបំបែកកំណត់ត្រាសម្រាប់ជាក្រុមដែលឈ្នះជាប់ៗគ្នារហូត ប្រសិនបើពួកគេអាចយកឈ្នះលើពីចំនួន ១៦ប្រកួតជាប់គ្នាដែលជាកំណត់ត្រារបស់ក្រុម LA Galaxy បានកាន់កាប់៕

Tag:
 (Lionel Messi)
© រក្សាសិទ្ធិដោយ thmeythmey.com