កីឡាជាតិ
ជាតិ
លោក ហុក សុចិត្រា និង ចាន់ វឌ្ឍនាកា ជាកីឡាករកម្ពុជារកគ្រាប់ច្រើនជាងគេ នៅ AFF
31, Jul 2023 , 8:40 am        
រូបភាព
លោក ហុក សុចិត្រា ពាក់អាវលេខ ៩រូបពី AFF Mitsubishi Electric Cup
លោក ហុក សុចិត្រា ពាក់អាវលេខ ៩រូបពី AFF Mitsubishi Electric Cup
កីឡាករកម្ពុជា ២រូប រួមមានលោក ហុក សុចិត្រា និង ចាន់ វឌ្ឍនាកា រកបានគ្រាប់ច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិក្នុងការប្រកួត AFF Championship ក្នុងចំណោមកីឡាករកម្ពុជាទាំងអស់គិតចាប់ពីឆ្នាំ១៩៩៦។ ព្រឹត្តិការណ៍ជើងឯកបាល់ទាត់បុរសអាស៊ាន ចាប់ផ្ដើមបង្កើត និងប្រកួតដំបូងក្នុងឆ្នាំ១៩៩៦ ដោយត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង។ ពានរង្វាន់នេះ មានការចូលរួមពី ១១ប្រទេសក្នុងតំបន់អាស៊ាន រួមមាន កម្ពុជា, ថៃ, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី, ព្រុយណេ និងទីម័រខាងកើត។



លោក ហុក សុចិត្រា អតីតកីឡាករក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បានរកបានគ្រាប់បាល់ ៦គ្រាប់ក្នុងព្រឹត្តិការណ៍ AFF Championship ដែលសព្វថ្ងៃមានឈ្មោះ AFF Mitsubishi Electric Cup។ ៦គ្រាប់ គឺនោះក្នុងការប្រកួតនាឆ្នាំ២០០០ ចំនួន ៣គ្រាប់ និងឆ្នាំ២០០២ ចំនួន៣គ្រាប់។ បច្ចុប្បន្ន អតីតជម្រើសជាតិរូបនេះ មានអាយុ ៤៨ឆ្នាំ ជាអ្នកចាត់ការទូទៅរបស់ក្លិបបាល់ទាត់វិសាខា។
 
ដូចគ្នានេះដែរ កីឡាករ ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ របស់ក្លិបបឹងកេត រកបានគ្រាប់បាល់សរុបក្នុងព្រឹត្តិការណ៍នេះ សម្រាប់ក្រុមជម្រើសជាតិ បាន៦គ្រាប់។ ៦គ្រាប់នោះ គឺក្នុងឆ្នាំ២០១៦ ចំនួន ២គ្រាប់, ឆ្នាំ២០១៨ ២គ្រាប់ និងឆ្នាំ២០២០ ២គ្រាប់។


 កីឡាករ ចាន់ វឌ្ឍនាកា រូបពី AFF Mitsubishi Electric Cup

AFF Championship ត្រូវបានដាក់ឈ្មោះតាមរយៈក្រុមហ៊ុនឧសត្ថម្ភថា Tiger Cup ពីឆ្នាំ១៩៩៦-២០០៤។ ពីឆ្នាំ ២០០៨ដល់២០២០ មានឈ្មោះ AFF Suzuki Cup និង AFF Mitsubishi Electric Cup ពីឆ្នាំ២០២២ ដល់បច្ចុប្បន្ន។
 
ដោយឡែក ក្រៅអំពីនេះទៅ កីឡាករជម្រើសជាតិកម្ពុជា មួយចំនួនក៏បានទម្លាយសំណាញ់ទីរបស់គូប្រកួត ក្នុងព្រឹត្តិការណ៍ AFF Championship ដែលធ្វើរៀងរាល់ពីឆ្នាំម្ដងនេះដែរ។ គ្រាប់បាល់ទាំងអស់នោះ មានដូចជា៖
  • AFF Championship 2022  កីឡាករ រ៉ឹង ប៊ុនហៀង ២គ្រាប់, អ៊ន ចាន់ប៉ូលីន ១គ្រាប់, សារ៉េត គ្រីយ៉ា ១គ្រាប់, ជួន ចាន់ចាវ ១គ្រាប់, Nick Taylor ១គ្រាប់, កែវ សុខផេង១ គ្រាប់, លឹម ពិសុទ្ធ ២គ្រាប់, សៀង ចន្ធា ១គ្រាប់
  • AFF Championship 2020 សេត រ៉ស៊ីប ១គ្រាប់, យ៉ើ សាហ្វី ១គ្រាប់, ប្រាក់ មុនីឧត្ដម ១គ្រាប់, សៀង ចន្ធា ១គ្រាប់។
  • AFF Championship 2018 កីឡាករ ប្រាក់ មុនីឧត្តម ១គ្រាប់, កែវ សុខផេង ១គ្រាប់
  • AFF Championship 2016 កីឡាករ សុះ ស៊ូហាណា ១គ្រាប់, ច្រឹង ពលរដ្ឋ ១គ្រាប់
  • AFF Championship 2008 គួច សុគុម្ភៈ ១គ្រាប់, ឃឹម បុរី ១គ្រាប់
  • AFF Championship 2004 ហេង សុគន្ធា និង ហ៊ីង ដារិត ១គ្រាប់
  • AFF Championship 2002 កីឡាករ អ៊ឹង កន្យានិត ២គ្រាប់ 
  • AFF Championship 2000 កីឡាករ ប៉ុក ចាន់ថន ១គ្រាប់, ជា មករា ១គ្រាប់
  • AFF Championship 1996 ណុត សូនី ១គ្រាប់៕
 

Tag:
 (បាល់ទាត់
  AFF Championship)
© រក្សាសិទ្ធិដោយ thmeythmey.com