ជាតិ
សង្គមជាតិ
សមត្ថកិច្ចឃាត់ខ្លួន ម្ចាស់ពិភពដីមាស
07, Aug 2023 , 6:14 pm        
រូបភាព
សមត្ថកិច្ចចុះចាប់ខ្លួនម្ចាស់ក្រុមហ៊ុន ពិភពដីមាស។ រូបពី បណ្ដាញសង្គម.png
សមត្ថកិច្ចចុះចាប់ខ្លួនម្ចាស់ក្រុមហ៊ុន ពិភពដីមាស។ រូបពី បណ្ដាញសង្គម.png
ភ្នំពេញ៖ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានចុះឃាត់ខ្លួន ម្ចាស់ពិភពដីមាស ក្នុងខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី៧ សីហានេះ។


ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក សាន សុខសីហា បញ្ជាក់ថា សមត្ថកិច្ចចុះចាប់ខ្លួន តាមដីការបស់ព្រះរាជអាជ្ញា។ លោកថា ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចបានបញ្ជូនម្ចាស់ពិភពដីមាស ទៅស្នងការដ្ឋានរាជធានីភ្នំពេញ។ ហេតុការណ៍នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំផ្ដល់ព័ត៌មានខ្លីត្រឹមនេះ ដោយរង់ចាំដំណើរការសាកសួរបន្តទៀត។ 

ទាក់ទិននឹង ម្ចាស់ក្រុមហ៊ុន ពិភពដីមាស កាលពីពេលថ្មីៗនេះ ពលរដ្ឋប្រមាណ៣០០គ្រួសារ បាននាំគ្នាប្ដឹងទៅអាជ្ញាធរខេត្តកំពត ឱ្យជួយដោះស្រាយពាក់ព័ន្ធនឹងការដាក់ទុនវិនិយោគ ជាមួយក្រុមហ៊ុនពិភពដីមាស។ 
 
កន្លងមកអាជ្ញាធរ ក៏បានចេញលិខិតកោះហៅលោក ហ៊ី គីមហុង ប្រធានក្រុមប្រឹក្សាពិបាល នៃក្រុមហ៊ុនពិភពដីមាស ដើម្បីសាកសួរផងដែរ។ 

© រក្សាសិទ្ធិដោយ thmeythmey.com