ជាតិ
ខ្ជាយខ្មៅ ឬប្រទាលថ្លើមឆ្កែ មិនពិបាកលក់ និងមានតម្លៃខ្ពស់! មើមខ្ជាយខ្មៅ ឬប្រទាលថ្លើមឆ្កែ។ រូបភាពពី agrisud international cambodia។
× សៀមរាប៖ ខ្ជាយខ្មៅ ឬប្រទាលថ្លើមឆ្កែ ជាប្រទាលយកមើមម្យ៉ាង ដែលអ្នកភូមិនៅលើភ្នំគូលែន ខេត្តសៀមរាប កំពុងដាំ។ ប្រទាលប្រភេទនេះ ត្រូវបានគេយកទៅធ្វើជាឱសថ និងនិងភេសជ្ជៈសុខភាពជាដើម។ ការដាំប្រទាលប្រភេទនេះ អ្នកស្រី សរ សុឃា ថាពិបាកក្នុងការដាំដុះ ដោយសារប្រទាលនេះ ទាមទារស្ថានភាពអាកាសធាតុល្អ និងដីធូរ។
បញ្ហាប្រឈមក្នុងការដាំប្រទាលនេះ គឺរលួយដើម ដោយបណ្ដាលមកពី អាកាសធាតុក្ដៅពេក ឬម្លប់ពេក។ ចំពោះតម្លៃលក់វិញអ្នកស្រី សុឃា ថា លក់បោះដុំអាចបានតម្លៃ១៤ ០០០រៀល និងលក់រាយ អាចលក់បានរង្វង់ ២ម៉ឺនរៀលផងដែរ។
ដើម្បីជ្រាបច្បាស់ពីបច្ចេកទេសដាំដុះខ្ជាយខ្មៅនេះ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចតទៅ៖
Tag:
ThmeyThmey
ខ្ជាយខ្មៅ
ភ្នំគូលែន
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com