កីឡាជាតិ
ជាតិ
អបអរ! កីឡាការិនី អ៊ុន ស្រីយ៉ា ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាប៊ូលជើងឯកអាស៊ីលើកទី៥
18, Aug 2023 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
កីឡាការិនីកម្ពុជា អ៊ុន ស្រីយ៉ា ឈ្នះមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី ក្រោយឈ្នះកីឡាការិនីម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៣៣ទល់១៧ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៊ូលជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី។


នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កីឡាការិនីកម្ពុជា អ៊ុក ស្រីយ៉ា បានយកឈ្នះ កីឡាការិនីថៃ ក្នុងលទ្ធផល ៣៣-១៩ ខណៈកីឡាការិនីម៉ាឡេស៊ី យកឈ្នះកីឡាការិនីចិនដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ។

នៅវគ្គផ្តាច់ព្រ័ត្រ ស្រីយ៉ា បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងលទ្ធផល ៣៣ទល់១៧។

 កញ្ញា គីន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់ បានដឹកនាំប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី សរុប ២២រូប ទៅប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី ដែលការប្រកួតនេះធ្វើឡើងពីថ្ងៃទី១៦ ដល់២១ ខែសីហា៕

© រក្សាសិទ្ធិដោយ thmeythmey.com