ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទាំងនេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកចេះ​តែ​ឈឺ​ចុកចាប់ ឬ​តឹងទ្រូង​
19, Aug 2023 , 10:59 pm        
រូបភាព
ការ​ដែល​មាន​អារម្មណ៍​ធ្ងន់​ៗ​ក្នុង​ទ្រូង ឬ​យល់​ថា មានការ​ឈឺចាប់​ចុក ឬ​តឹង​ៗ​ក្នុង​ទ្រូង​ច​ម្លែ​ង គួរតែ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​រឿង​ដែល​ធ្ងន់ធ្ងរ ។ មាន​ន័យ​ថា អ្នក​គួរតែ​ស្វែងរក​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​បើសិនជា​វា​កើតឡើង​ជាមួយនឹង​ការ​ពិបាក​ដកដង្ហើម ញ័រ​ទ្រូង ការ​ឈឺចាប់​ដែល​ចាក់​ទៅ​ដៃ ក និង​ថ្គាម វិលមុខ និង​បែកញើស​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាងក្រោម​នេះ​គឺជា​មូលហេតុ​ញឹកញាប់​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​ធ្ងន់​ៗ​ក្នុង​ទ្រូង​៖

 
ស្ត្រេ​ស
ភាព​ស្ត្រេ​សនឹង​ធ្វើ​ឲ្យ​រាង​កាយ​មិន​ស្រួល​ក្នុង​ខ្លួន​ឬ​ស្ថិត​ក្នុង​ស្ថានភាព Fight-of-flight Mode និង​បង្ក​ជា​អាកា​រៈ​ដូច​ជា តឹង​សាច់ដុំ ហើយ​ក៏​តឹង​ក្នុង​ទ្រូង​ផង​ដែរ​។ យ៉ាងណាមិញ ជីវិត​រស់នៅ​ដោយ​ភាព​តានតឹង​ខ្លាំង​ពេក ប្រហែលជា​ធ្វើ​ឲ្យ​មាន​ជំងឺ​បេះដូង​បាន ហើយ​ក៏​ឧស្សាហ៍​មាន​អារម្មណ៍​ធ្ងន់​ៗ​ក្នុង​ទ្រូង​ថែម​ទៀត​ខណៈ​ពេល​ដែល​កំពុង​តែ​មាន​ជំងឺ​គាំងបេះដូង​។
 
ថប់​អារម្មណ៍
តើ​គ្រូពេទ្យ​មាន​ប្រាប់​ថា អ្នក​កំពុង​តែ​មាន​អាកា​រៈ​របស់​ជំងឺ​ថប់​អារម្មណ៍​ដែរ​ទេ? ការ​ថប់​អារម្មណ៍​គឺជា​ហេតុផល​មួយ​ដែល​ឲ្យ​តឹង​ៗ​ក្នុង​ទ្រូង​គ្រប់ពេល ជា​ពិសេស​នៅ​ពេល​ក្នុង​អារម្មណ៍​ពោរពេញ​ទៅ​ដោយ​ភាព​តក់ស្លុត​ខ្លាំង​។ ការ​ថប់​អារម្មណ៍​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​តឹង​ក្នុង​សាច់ដុំ​នៅ​ទ្រូង​ទេ តែ​សាច់ដុំ​នៅ​កន្លែង​ផ្សេង​ក៏​ដូច​គ្នា​ដែរ​។
 
ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ
បើសិនជា​ការ​ធ្ងន់​ៗ​ក្នុង​ទ្រូង​កើតឡើង​ក្រោយ​ពេល​ញ៉ាំ​អាហារ​ភ្លាម​ៗ រឿង​នេះ​ពិតជា​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​រំលាយ​អាហារ​ច្រើន​ជាង​ប្រព័ន្ធ​របត់​ឈាម​។ បើសិនជា​ជា​អ្នក​កំពុង​តែ​មាន​អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ វា​ក៏​ទំនងជា​ធ្វើ​ឲ្យ​ធ្ងន់​ៗ​ក្នុង​ទ្រូង​ដែរ ព្រមទាំង​មាន​បញ្ហា​ក្រហាយ​ទ្រូង ចង្អោ និង​មាន​អារម្មណ៍​ល្វីង​ៗ​ក្នុង​មាត់​ទៀត​។
 
ជំងឺ​ផ្សេង​ៗ​ទៀត
យក​ល្អ​គួរតែ​ប្រាប់​អាកា​រៈ​ធ្ងន់​ៗ​ក្នុង​ទ្រូង​នេះ​ឲ្យ​គ្រូពេទ្យ​ដឹងផង​ជា​ពិសេស​បើសិន​វា​កើតឡើង​ញឹកញាប់ និង​ចាប់ផ្តើម​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ធ្វើ​ការងារ​អ្វី​បាន​។ នេះ​ដោយសារ​តែ ក្រៅ​ជំងឺ​គាំងបេះដូង ក៏​មាន​ជំងឺ​ជា​ច្រើន​ទៀត​អាច​ធ្វើ​ឲ្យ​ធ្ងន់​ៗ​ក្នុង​ទ្រូង​ដែរ ដូច​ជា ការ​រលាក​សន្លាក់ឆ្អឹង​ក្នុង​ឆ្អឹងជំនី ដំបៅ​ក្រពះ រលាក​លំពែង គ្រួ​ស​ថង់ទឹកប្រមាត់ ជំងឺហឺត និង​រលាក​សួត​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com