ជាតិ
សង្គមជាតិ
ទាហានម្នាក់នៅឧត្តរមានជ័យ បានស្លាប់ដោយសារជាន់មីនអំឡុងពេលដើរល្បាត
20, Aug 2023 , 11:15 am        
រូបភាព
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
នាយទាហានរង ឈ្មោះ ម៉ុយ ទឿម បានជាន់មីនផ្ទុះស្លាប់ក្នុងពេលដើរល្បាតការពារទីតាំង នៅចំណុចខ្នងភ្នំដងរែក ស្ថិតក្នុងភូមិតាមាន់សែនជ័យ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ នេះបើតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។



អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី១៩ ខែសីហា វេលាម៉ោង៦កន្លះព្រឹក អំឡុងពេលនាយទាហានរង ម៉ុយ ទឿម ទៅបន្ទោបង់នៅចំណុចខ្នងភ្នំដងរែក ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
 
ចំពោះមីន ដែលព្រិន្ទបាលឯក ម៉ុយ ទឿម ជាន់ផ្ទុះបណ្ដាលឱ្យស្លាប់នោះ ជាមីនចាស់ប្រភេទ K59 របស់សូវៀត បន្សល់ទុកមកតាំងពីសម័យសង្រ្គាម នៅលើភ្នំដងរែក។ បើតាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សាកសពរបស់នាយទាហាន ទឿម ត្រូវបានបញ្ជូនមកធ្វើបុណ្យតាមប្រពៃណី នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
 
សូមបញ្ជាក់ថា នាយទាហាន ម៉ុយ ទឿម មានអត្តលេខ០៧១០០៦ មានមុខងារជានាយក្រុម១ អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូច៤២១ ចំណុះកងពលតូចថ្មើរជើង៤២៕
 

Tag:
 នាយទាហានរង
 ម៉ុយ ទឿម
© រក្សាសិទ្ធិដោយ thmeythmey.com