កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ក្លាយជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន​​ និងកីឡា
23, Aug 2023 , 11:29 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ត្រូវបានព្រះមហាក្សត្រ​ត្រាស់​បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន​​ និងកីឡា ក្នុង​អាណត្តិ​ទី​៧​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះ​ព្រះហស្តលេខា​ដោយ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី​២២ សីហា​។​


លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវបានផ្ទេរចេញពីតំណែងរដ្ឋលេខាធិការក្រសួងទេសចរណ៍ ទៅកាន់តំណែងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន​​ និងកីឡា វិញ សម្រាប់​អាណត្តិ​ទី​៧​ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីលោក ហ៊ុន ម៉ាណែត។
 
អគ្គលេខាធិការ NOCC រូបនេះ បានបង្ហាញស្នាដៃជាច្រើនក្នុងការដឹកនាំវិស័យកីឡាកម្ពុជារយៈពេលច្រើនឆ្នាំមកហើយ ជាពិសេសការដឹកនាំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ជាប្រវត្តិសាស្ត្រលើកដំបូងរបស់ខ្មែរ។
 
​បើតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ក្នុង​អាណត្តិ​ទី​៧​នេះ លោក វ៉ាត់ ចំរើន ស្ថិតក្នុងចំណោមរដ្ឋលេខាធិការចំនួន១៤រូបរបស់ក្រសួងអប់រំ យុវជន​​ និងកីឡា និងអនុរដ្ឋលេខាធិការ២០រូបផ្សេងទៀត ក្រោមការដឹកនាំរបស់លោក ហង់ជួន ណារ៉ុន ដែលត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ដដែល ក្នុង​អាណត្តិ​ទី​៧​នេះ៕
 

Tag:
 លោក វ៉ាត់ ចំរើន
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com