ជាតិ
តារា Tik Tok និង Facebook លោក ឡុង រ៉ាដា មានការគាំទ្ររាប់លាននាក់ក្នុងបណ្តាញ សង្គម
25, Aug 2023 , 11:58 am        
រូបភាព
លោក ឡុង រ៉ាដា (ហៅ Karmin FC អ៊ូហូ) មិន​ត្រឹមតែជា Influencer ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​គឺជា​តារា TikTok និង Facebook ដែល​មាន​ចំនួន​អ្នកគាំទ្រ ជាងមួយលាន​នាក់​ក្នុង​​ប្រទេស​កម្ពុជា​។ គ្រប់​វី​ដេ​អូ​របស់​តារា​រូប​នេះ​ បាន​បង្ហោះ​ម្ដង​ៗ​មាន​អ្នក​ចូល​ចិត្ត និង​ទស្សនា ព្រម​ទាំង​​តែងតែ​ឱ្យ​បេះដូង​ជា​ច្រើន​ផង​ដែរ។



មិន​ត្រឹមតែ​ប៉ុណ្ណោះ Karmin FC ក៏​ជា Content Creator ម្នាក់​តែងតែ​បង្កើត​វី​ដេ​អូ​បែប​កំប្លែង​ៗ អប់​រំជា​ច្រើន ហើយ​សន្ទុះ​នៃ​ការ​គាំទ្រ Karmin FC មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ថ្មី​ៗ​នេះ​តារា TikTok រូបនេះ បាន​លេច​មុខជា BA របស់​ក្រុមហ៊ុន​សម្រស់​ធា​រ៉ា​ផង ដែរ ​ដែល​ជា​ផលិតផល​កំពុង​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជា ។ មិន​ត្រឹមតែ​ជា​អ្នក​ផលិត​វី​ដេ​អូ​ក្នុង TikTok ដ៏​ល្បី​ម្នាក់​លោក Karmin FC ក៏​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើបុណ្យ ចែករំលែក​ក្តី​ស្រឡាញ់​ទៅ​កាន់​សហគមន៍​តាម​រយៈ​កិច្ច​ការងារ​សប្បុរសធម៌​ជា​ច្រើន​ដូច​ជា ការ​ចូលរួម​ជួយ​កុមារ​កំព្រា មនុស្ស​ចាស់ និង​ប្រជាជន​ខ្សត់ខ្សោយ ។
 
គិត​មក​ដល់​ពេល​នេះ​គណនី TikTok របស់ Karmin FC មាន​អ្នក​តាមដាន​រហូត​ទៅ​ដល់ ១.៤ លាន​នាក់ និង​ Like ៣២លាន ​ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​លើសលប់​ផង​ដែរ​រួម​ជាមួយ Facebook Page ដែល​មាន​អ្នកគាំទ្រ​ជាង 300K៕
 
(អត្ថបទពាណិជ្ជកម្ម)








 
 

© រក្សាសិទ្ធិដោយ thmeythmey.com