ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទីប្រឹក្សា លោក ហ៊ុន ម៉ាណែត ១០៤រូប ក្នុងនោះ៥៣ រូបពុំទទួល ប្រាក់បំណាច់មុខងារ
26, Aug 2023 , 8:53 am        
រូបភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៥ ខែសីហា បាន ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំនួន ១០៤រូប ក្នុងនោះ ៥៣រូប ពុំទទួល ប្រាក់ បំណាច់មុខងារ។



ទីប្រឹក្សា លោកនាយករដ្ឋមន្ត្រី មានសមាសភាពជាបណ្ឌិត អ្នក ប្រវត្តិសាស្ត្រ អ្នក ស្រាវជ្រាវ ឧកញ៉ា អ្នក ជំនួញ សមាជិក សភា រដ្ឋលេខាធិការ តាម បណ្តា ក្រសួងមួយចំនួន និងអ្នក ជំនាញ ផ្សេងៗ។ ទីប្រឹក្សា ៧រូបមាន ឋានៈស្មើ ទេសរដ្ឋមន្ត្រី, ៦៣រូបឋានៈស្មើ រដ្ឋមន្ត្រី, ២៨រូបឋានៈស្មើ រដ្ឋលេខាធិការ និង៦រូបឋានៈស្មើអនុរដ្ឋលេខាធិការ។






© រក្សាសិទ្ធិដោយ thmeythmey.com