ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ៅ សុផាន់ កាន់តំណែង​ផ្លូវការបន្តពី​លោក ហ៊ុន ម៉ាណែត ជាមេញ្ជាការ​កងទ័ពជើងគោក
26, Aug 2023 , 10:30 am        
រូបភាព
ក្រោយ​បំពេញការងារស្តីទី​ចាប់តាំងពី​ខែមេសាមក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ពជើងគោក ដែលជាតំណែង​របស់លោក​ ហ៊ុន ម៉ាណែត កន្លងមក។

 
មុខតំណែង​របស់​លោក ម៉ៅ សុផាន់ ត្រូវបាន​បញ្ជាក់រួចទៅ​ហើយ ដោយសម្តេច​ ហ៊ុន សែន កាលពីខែមីនា កន្លងមក។ សម្តេចបានអះអាងថា ពេល​លោក ហ៊ុន ម៉ាណែត ចេញធ្វើនយោបាយ ហើយ​បច្ចុប្បន្នជានាយករដ្ឋមន្ត្រី អ្នក​ដែលជំនួស​តំណែង​នោះ គឺ​លោក ម៉ៅ សុផាន់ មិនមែន លោក ហ៊ុន ម៉ានិត កូន​ប្រុសទី២របស់សម្តេចនោះឡើយ។
 
កន្លងមក លោក ម៉ៅ សុផាន់ ជាមេបញ្ជាការរងកងទ័ពជើងគោកស្រាប់ និងជាមេបញ្ជាការកងពល តូចលេខ៧០ ឯលោក ហ៊ុន ម៉ានិត បានឡើង​តំណែងពីប្រធាននាយកដ្ឋាន​ចារកិច្ច ទៅជាអគ្គ​មេបញ្ជាការរងកងទ័ពជើងគោក៕

© រក្សាសិទ្ធិដោយ thmeythmey.com