ជាតិ
ព្រះមហាក្សត្រ ​និង​ព្រះរាជ​​មាតា នឹង​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​នៅ​ចិនថ្ងៃ​ទី​២៨​សីហា​
26, Aug 2023 , 4:40 pm        
រូបភាព
រូបពី ហ្វេសប៊ុកផេក Cabinet Royal Du Cambodge
រូបពី ហ្វេសប៊ុកផេក Cabinet Royal Du Cambodge
ភ្នំពេញ៖ ព្រះ​ករុណាព្រះ​បាទ​សម្ដេច ​ព្រះ​​បរម​នាថ​ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ ​ និង​​សម្ដេច​​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ នឹង​យាង​ទៅ​​ពិនិត្យ​ព្រះ​រាជ​សុខភាព​ នៅ​ទី​ក្រុង​ប៉េកាំង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា ឆ្នាំ​២០២៣​តទៅ​។

 
នេះ​បើ​តាមព្រះ​រាជ​សារ​របស់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច ​ព្រះ​​បរម​នាថ​ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ ធ្វើ​នៅ​ព្រះ​បរម​រាជ​វាំង ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២៣​​នេះ។ 
ក្នុង​ឱកាស​អវត្តមាន​​របស់​ព្រះ​ករុណា ជា​អង្គម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ សម្ដេច សាយ​ ឈុំ ប្រធាន​ព្រឹទ្ធសភា នឹងទទួល​ជួយ​ព្រះ​ករុណា ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​ស្ត្រី​ទី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​៕

Tag:
 ព្រះ​មហាក្សត្រ​
  ព្រះ​មាតា
  ព្រះ​រាជ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com