ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប៉ែន បូណា ត្រូវបានតែងតាំងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
26, Aug 2023 , 5:20 pm        
រូបភាព
លោក ប៉ែន បូណា ត្រូវបានតែងតាំងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោក ប៉ែន បូណា ត្រូវបានតែងតាំងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយកមន្ត្រី  ត្រូវបានលោក ហ៊ុន ម៉ាណែត សម្រេចតែងតាំងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី២៥សីហា។

 
 
លោក ប៉ែន បូណា  ជាអតីតអ្នក​សារព័ត៌មាន​ល្បីឈ្មោះមួយរូបដែលបានឡើងតួនាទីជាបន្តបន្ទាប់ក្នុងជួររដ្ឋាភិបាល។ លោកបានកាន់តំណែងជារដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ កាលពីចុងអាណត្តិមុន។ បន្ទាប់មកនៅថ្ងៃទី២២សីហា លោក បូណា ត្រូវបានព្រះករុណាព្រះមហាក្សត្រ ត្រាស់​បង្គាប់តែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយកមន្ត្រី។ 
 
ដោយឡែក ថ្ងៃទី២៥សីហា លោកបានក្លាយជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​ជំនួសនូវតំណែងរបស់លោក  ផៃ ស៊ីផាន ដូចដែលសម្តេច ហ៊ុន សែន បានប្រកាសក្នុងពិធីបំពាក់មេដាយដល់ក្រុមអ្នកកាសែតជាង១០០នាក់នាវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី១៤ខែសីហា ឆ្នាំ២០២៣៕​
 

Tag:
 លោក ប៉ែន បូណា
© រក្សាសិទ្ធិដោយ thmeythmey.com