កីឡាអន្តរជាតិ
អន្តរជាតិ
បាត់មុខពី UCL តែ Ronaldo, Mane, Neymar, Benzema និង Kante មានឱកាសលេងនៅ AFC Champions League
26, Aug 2023 , 11:00 pm        
រូបភាព
កីឡាករ Cristiano Ronaldo ខ្សែប្រយុទ្ធ ក្លិប Al-Nassr រូបពីក្លិប Al Nassr FC
កីឡាករ Cristiano Ronaldo ខ្សែប្រយុទ្ធ ក្លិប Al-Nassr រូបពីក្លិប Al Nassr FC
បន្ទាប់ពីប្រកបអាជីពនៅអឺរ៉ុបជាច្រើនឆ្នាំ​ កីឡាករល្បី Cristiano Ronaldo, Sadio Mane, Neymar, Karim Benzema និង N’Golo Kante បានផ្លាស់ទៅប្រកបអាជីព នៅទឹកដីអារ៉ាប៊ីសាអូឌីត។ ទៅកាន់ក្លិបនៅលីគកំពូល អារ៉ាប៊ីសាអូឌីត កីឡាករទាំង៥ ដែលត្រូវបាត់មុខពី UEFA Champions League អាចបង្ហាញខ្លួននៅការប្រកួតពានរង្វាន់ AFC Champions League វិញ។ ក្លិប៣ ដែលកីឡាករទាំង៥ប្រកបអាជីព មាន Al Nassr, Al Hilal និង Al Ittihad។


បច្ចប្បន្ន កីឡាករទាំង ៥រូប បានប្រកបអាជីពនៅលីគកំពូលរបស់ អារ៉ាប៊ីសាអូឌីត ដោយកីឡករ Cristiano Ronaldo និង Sadio Mane នៅ ក្លិប Al-Nassr FC, កីឡាករ Karim Benzema និង N’Golo Kante នៅក្លិប Al Ittihad ចំណែក នៅ Neymar នៅក្លិប Al-Hilal។ ក្លិបទាំង ៣នេះ សុទ្ធតែមានឈ្មោះប្រកួតនៅក្នុងពានរង្វាន់ AFC Champions League រដូវកាល ២០២៣-២៤។
 
ការប្រកួតពានរង្វាន់ AFC Championship ត្រូវចែកចេញ ជា១០ ពូល ដោយមាន៤២ ក្លិបចូលរួមប្រកួត ក្នុងនោះ ក្លិប Al-Ittihad នៅពូល C, ក្លិប Al-Hilal នៅពូល D និង ក្លិប Al- Nassr ពូល E។
 
ពូលទាំង១០ ចែកចេញជា២ គឺខាងកើត ៥ពូល និងខាងលិច ៥ពូល។
 
ពូលខាងកើតទាំង ៥មាន៖

ពូល A៖ Pakhtakor (អ៊ូសបេគីស្ថាន), Al Fayha FC (អារ៉ាប៊ីសាអូឌីត), Ahal FC (តូមិននីស្ថាន) និង Al Ain FC (អារ៉ាប់រួម)
ពូល B៖ Al Sadd SC (កាតា), FC Nasaf (អ៊ូសបេគីស្ថាន), Al Faisaly (ហ្ស៊កដានី) និង Sharjah FC (អារ៉ាប់រួម)
ពូល C៖ Al Ittihad (អារ៉ាប៊ីសាអូឌីត), Sepahan SC (អ៊ីរ៉ង់), Air Force Club (អ៊ីរ៉ាក់) និង AGMK FC (អ៊ូសបេគីស្ថាន)
ពូល D៖ Al Hilal SFC (អារ៉ាប៊ីសាអូឌីត), Nassaji Mazandaran FC (អ៊ីរ៉ង់), Mumbai City FC (ឥណ្ឌា) និង Navbahor (អ៊ូសបេគីស្ថាន)
ពូល E៖ Persepolis FC (អ៊ីរ៉ង់), Al Duhail SC (កាតា), FC Istiklol (តាជីគីស្ថាន) និង Al Nassr (អារ៉ាប៊ីសាអូឌីត)
 
ពូលខាងលិច មាន៥ពូល៖

ពូល F៖ Jeonbuk Hyundai Motors FC (កូរ៉េ), Bangkok United (ថៃ), Lion City Sailors (សិង្ហបុរី) និង Kitchee SC (ហុងកុង)
ពូល G៖ Yokohama F. Marinos (ជប៉ុន), Shandong Taishan FC (ចិន), Kaya FC-Iloilo (ហ្វីលីពីន) និង Incheon United FC (កូរ៉េ)
ពូល H៖ Buriram United (ថៃ), Ventforet Kofu (ជប៉ុន), Melbourne City FC (អូស្ដ្រាលី) និង Zhejiang FC (ចិន)
ពូល I៖ Ulsan Hyundai FC (កូរ៉េ), Kawasaki Frontale (ជប៉ុន), Johor Darul Ta’zim (ម៉ាឡេស៊ី), BG Pathum United (ថៃ)
ពូល J៖ Wuhan Three Towns FC (ចិន), Pohang Steelers (កូរ៉េ), Hanoi FC (វៀតណាម), Urawa Red Diamonds (ជប៉ុន)។
គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Championship នឹងត្រូវចា​ប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣៕

Tag:
 (បាល់ទាត់
  AFC Champions League)
© រក្សាសិទ្ធិដោយ thmeythmey.com