ជាតិ
ក្រុមហ៊ុនចំនួន ១០៣ បានការអនុញ្ញាតពីក្រសួងការងារជ្រើសរើសពលរដ្ឋខ្មែរទៅធ្វើការនៅជប៉ុន
27, Aug 2023 , 11:00 am        
រូបភាព
រូបពីហ្វេសប៊ុកផេក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រូបពីហ្វេសប៊ុកផេក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ភ្នំពេញ​៖  មានក្រុមហ៊ុនចំនួន១០៣ ដែលទទួលបានអនុញ្ញាតពីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការប្រកាស និងជ្រើសរើសពលរដ្ឋខ្មែរទៅធ្វើការនៅប្រទេសជប៉ុន។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ  ដោយបានបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះ គឺជាទី​ភ្នាក់​​ងារ​ជ្រើស​រើស​ឯក​ជន​ស្រប​ច្បាប់។

 
ក្រសួង​ការងារ​ បានអនុញ្ញាតឱ្យ ទីភ្នាក់​ងារ​ជ្រើស​រើស​​ឯក​​ជន​ទាំងនោះឱ្យ​ជ្រើស​រើស​បណ្ដុះ​បណ្ដាល​ បញ្ជូន​ និង​គ្រប់​គ្រង​កម្ម​សិក្សា​ការី-ពល​ករ​ជំនាញ​ ទៅ​ធ្វើ​កម្ម​សិក្សា​ និង​ធ្វើ​ការ​នៅ​​ប្រទេស​ជប៉ុន​​ ទៅតាមវិស័យនានា។ ដូចជា៖ នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ជាដើម។​
 
ក្រសួង​បាន​សង្កត់​​ថា រាល់​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ឯកជន​ទាំង​ឡាយ​ណា ដែល​ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទាំង ១០៣​ក្រុម​ហ៊ុន​នេះ​ គឺ​ជា​ទី​ភ្នាក់​​ងារ​ជ្រើស​រើស​ឯក​ជន​ខុស​ច្បាប់។​ ដូច្នេះ ​​សូមសាធារណជន​ ត្រូវពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ក្រុម​ហ៊ុន​ទាំងនោះឱ្យបានច្បាស់លាស់។  ក្នុងករណីមានបញ្ហាមួយណា សូមរាយការណ៍ទៅកាន់លេខ ០៨៩ ៩៥៧ ៧៨៩ ឬទាក់ទងទៅមន្ទីរការងារ និងបណ្តុះបណ្តាលគ្រប់រាជធានី-ខេត្តទាំង២៥៕ 
 
សូម​មើល​ឈ្មោះ​​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ ទាំង ​១០៣ ​ក្រុម​ហ៊ុន​ ក្នុង​​បញ្ជី​ខាង​ក្រោម​៖

















Tag:
 ក្រុម​ហ៊ុន
  ភ្នាក់​ងារ​ឯក​ជន​
  ជប៉ុន
  ពលករ
 
© រក្សាសិទ្ធិដោយ thmeythmey.com