ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិធីបញ្ចប់វគ្គកម្មវិធីសិក្សានៅសាលា ACE និងការប្រកាសបើកសាខា ACE ទី៧ ក្នុងពេលឆាប់ៗ
27, Aug 2023 , 3:20 pm        
រូបភាព
មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ និងអបអរដល់សិស្សានុសិស្សលើការទទួលបានភាពជោគជ័យក្នុងការបញ្ចប់កម្មវិធីសិក្សាពីសាលា ACE នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៣ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)រាជធានីភ្នំពេញ និងសណ្ឋាគារ សុខាសៀមរាប។

ក្នុងពិធីបញ្ចប់ការសិក្សា លោកម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) និងសាលា ACE បានអបអរ និងជូនពរដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាលើកម្មវិធីនីមួយៗរបស់សាលាឲ្យទទួលបានភាពជោគជ័យបន្ថែមទៀតលើការអប់រំ និងអាជីពរបស់ខ្លួននាពេលអនាគត។
 


លោកក៏បានបន្ថែម ថា សាលា ACE ផ្តល់ជូនរាល់សិស្សានុសិស្សនូវគុណភាពនៃការអប់រំភាសាអង់គ្លេសលើគ្រប់កម្រិតដោយរាល់សិស្សានុសិស្សនឹងទទួលបានបទពិសោធន៍ពិសេសៗ ការយល់ដឹង និងការរៀនក្នុងបរិបទផ្សេងៗប្រកបដោយគុណភាព និងកម្រិតពិភពលោក។
 
សិស្សប្រមាណជាង ៦០សញ្ជាតិបានបញ្ចប់ការសិក្សាពីសាលា ACE រាប់តាំងពីការបើកដំណើរការដំបូង។ សិស្សានុសិស្សដែលបានរៀនចប់ក៏ទទួលបានកម្រិតភាសាអង់គ្លេស ដែលអាចប្រើប្រាស់ជាសាកលនិងឈានបន្តការសិក្សានៅបរទេសដែលរួមមានដូចជា ប្រទេសអូស្ត្រាលី អូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិក និងកាណាដាជាដើម។ 
 
សាលា ACE ទទួលបាននូវពានរង្វាន់ឆ្នើមជាច្រើនលើឆាកអន្តរជាតិ ដោយក្នុងនោះ ឆ្នាំនេះជាលើកទីបួនហើយក្នុងអំឡុងពេល៥ឆ្នាំដែលសាលាទទួលបានពានរង្វាន់ពី the PIEoneer Awards ក្នុងចក្រភពអង់គ្លេស។ ពានរង្វាន់ក្នុងឆ្នាំ ២០២១ផ្តោតលើពានរង្វាន់ស្ថាប័នអប់រំភាសាដ៏ល្អឯកប្រចាំឆ្នាំ (Language Educator of the Year prize) និងឆ្លងកាត់ការវិនិច្ឆ័យពីសំណាក់គណៈវិនិច្ឆ័យប្រមាណជា ៤០រូបជុំវិញពិភព សាលាត្រូវបានឈ្នះពានរង្វាន់ម្តងទៀតលើភាពច្នៃប្រឌិតប្រព័ន្ធអប់រំបែបឌីជីថលឈានមុខគេក្នុងឆ្នាំ ២០២២។
 
ចំណែកឯក្នុងឆ្នាំ ២០២៣ ACE ទទួលបានការចូលក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបានពានពីរប្រភេទផ្សេងគ្នាក្នុងពេលតែមួយ។«ដោយហេតុនេះសាលាជឿជាក់ និងសង្ឃឹមថានឹងឈានយកជ័យលាភីឲ្យបានតំណាងឲ្យប្រទេសកម្ពុជា និងជាស្ថាប័នតែមួយគត់ក្រៅតំបន់អឺរ៉ុបដែលបានឈ្នះពានរង្វាន់ទាំងនេះ»។



ក្នុងឱកាសអបអរខួបទី ៣១ឆ្នាំនៅកម្ពុជា (១៩៩២ ដល់ ២០២៣) សាលាពិតជាមោទនភាពក្នុងការប្រកាសបើកដំណើរការនូវសាខា ACE ទី៧របស់ខ្លួននៅឯខេត្តសៀមរាបក្នុងពេលឆាប់ៗនេះ ដែលស្របទៅនឹងតម្រូវការនិងការផ្សារភ្ជាប់ទៅកាន់សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាល និងដៃគូសហការទាំងឡាយឲ្យទទួលបានឱកាសការអប់រំភាសាអង់គ្លេស និងបណ្តុះបណ្តាលប្រកបដោយគុណភាពលំដាប់ថ្នាក់ពិភពលោក និងធ្វើយ៉ាងណាឲ្យអ្នករាល់គ្នាសម្រេចបាននូវគោលដៅលើវិស័យអប់រំ និងការងារ។ 
 
ជោគជ័យទាំងអស់នេះសម្រេចបានដោយកិច្ចខិតខំប្រឹងប្រែងនិងចំណេះជំនាញយ៉ាងល្អពីសំណាក់លោកគ្រូអ្នកគ្រូ បុគ្គលិក និងជំនឿទុកចិត្តពីអាណាព្យាបាល និងជាពិសេសសិស្សានុសិស្សដែលមានចំពោះសាលា។
 
អ្នកអាចសម្រេចនូវគោលដៅលើផ្នែកអប់រំ និងអាជីពរបស់អ្នកបានជាមួយនឹងគុណភាពនៃការបង្រៀន ភាសាអង់គ្លេស និងបណ្តុះបណ្តាលជំនាញពីសាលា ACE។
 
ដើម្បីស្វែងយល់ព័ត៌មានលម្អិត និងចូលរួមជាផ្នែកមួយនៃសាលា សូមចុច៖ https://acecambodia.org/. 
 
ព័ត៌មានបន្ថែម៖

© រក្សាសិទ្ធិដោយ thmeythmey.com