កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk នឹងរងពិន័យពី FA បន្ថែមលើការពិន័យកាតក្រហម ជុំវិញការប្រមាថអាជ្ញាកណ្តាល
31, Aug 2023 , 8:29 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) នឹងដាក់ពិន័យបន្ថែមលើ Virgil Van Dijk ខ្សែការពារក្រុម Liverpool ចំពោះអាកប្បកិរិយាមិនសមរម្យដាក់អាជ្ញាកណ្តាល បន្ទាប់ពីទទួលបានកាត់ក្រហម អំឡុងការប្រកួត Premier League ដែល Liverpool យកឈ្នះ Newcastle United លទ្ធផល ២-១។



ប្រធានក្រុម Liverpool រូបនេះ ត្រូវបានអាជ្ញាកណ្តាលការប្រកួតលោក John Brooks ផ្តល់កាតក្រហមភ្លាមៗចំពោះបញ្ហា ទាក់ជើងកីឡាករក្រុម Newcastle United នៅលើតំបន់ប្រអប់គ្រោះថ្នាក់ អំឡុងពេលខ្សែប្រយុទ្ធរូបនោះកំពុងមានប្រៀបបណ្តើរបាល់សំដៅទៅកាន់ការស៊ុតបញ្ចូលទី។
 
ការប៉ះទង្គិចនោះ ត្រូវបានត្រួតពិនិត្យដោយប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ VAR ហើយខ្សែការពារសញ្ជាតិហូឡង់បានបង្កនូវកាយវិការមិនសមរម្យទៅលើអាជ្ញាកណ្តាលលោក Brooks។
 
តាមរយៈសេចក្តីប្រកាសពីសំណាក់ FA បាននិយាយដូច្នេះថា៖ «រឿងនេះត្រូវបានចោទប្រកាន់ថា ខ្សែការពារបានប្រព្រឹត្តិក្នុងលក្ខណៈមិនសមរម្យ និងប្រើពាក្យប្រមាថ ចំពោះមន្ត្រីការប្រកួតបន្ទាប់ពីត្រូវបានបណ្តេញចេញនៅនាទី ២៩។»។
 
ក្រោពីរងពិន័យពីសំណាក់ FA ខ្សែការពារសញ្ជាតិហូឡង់នឹងត្រូវអវត្តមាន២ប្រកួតឱ្យ ​Liverpool ដោយការពិន័យកាតក្រហម ដោយជំនួបដំបូងជាមួយ Aston Villa នៅថ្ងៃទី៣ ខែកញ្ញា និង Wolverhampton Wanderers នៅថ្ងៃទី១៦ ខែកញ្ញា ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស៕
 

Tag:
 Virgil Van Dijk
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com