កីឡាជាតិ
ជាតិ
ផលិតករកម្មវិធី អះអាងថា ការប្រកួតរវាង ព្រំ សំណាង និង ដាប ម៉ន មិនប្រែប្រួលទេ
31, Aug 2023 , 7:39 pm        
រូបភាព
កីឡាករគុនខ្មែរ ព្រំ សំណាង (ស្តាំ) និងកីឡាករថៃ Dabmorn (ឆ្វេង)។
កីឡាករគុនខ្មែរ ព្រំ សំណាង (ស្តាំ) និងកីឡាករថៃ Dabmorn (ឆ្វេង)។
ដោយ:
លោក នៅ លីដា ផលិករកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរនៅសង្វៀនទទក បានបញ្ជាក់ថា ការប្រកួតរវាងកីឡាករគុនខ្មែរអ្នកលេងជង្គង់ទិព្វ ព្រំ សំណាង និងកីឡាករថៃ Dabmorn Phumphanmoung មិនមានការប្រែប្រួលឡើយ ។

 
«ព្រំ សំណាង នឹងមានការប្រកួតធម្មតា»។ លោក នៅ លីដា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិកហ្វេសប៊ុកដូច្នេះ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់លេចឮព័ត៌មាន លើប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា ព្រំ សំណាង បានច្រានចោលការប្រកួតនេះ។
 
ដោយឡែកកីឡាករ ព្រំ សំណាង វិញបានចេញវិដេអូខ្លីមួយនៅលើផេកគុនខ្មែរ ដោយបញ្ជាក់ថា ការប្រកួតរវាងរូបលោក និងកីឡាករថៃ ដាបម៉ន មិនប្រែប្រួលទេ។
 
គួរបញ្ជាក់ថា កីឡាករគុនខ្មែរ ព្រំ សំណាង នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករថៃ Dabmorn Phumphanmoung លើប្រភេទទម្ងន់ ៧៥គីឡូក្រាម នាសង្វៀនទទក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្រៅពីគូឯកនេះទៅ ក៏នឹងមានគូបន្តបន្ទាប់៨គូទៀត ដែលនឹងត្រូវប្រជែងកណ្តាប់ដៃ រន្ទះជើង ស្នៀតយុទ្ធគុន នៅលើសង្វៀន៕



Tag:
 កីឡាប្រដាល់គុនខ្មែរ
 នៅ លីដា
© រក្សាសិទ្ធិដោយ thmeythmey.com