កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Varane នឹងខកខានជួយ Man Utd ក្នុងជំនួបទល់ Arsenal
01, Sep 2023 , 8:29 am        
រូបភាព
Raphael Varane នឹងខកខនការធ្វើដំណើរជាមួយនឹងក្រុម Manchester United សម្រាប់ជំនួបក្របខណ្ឌ Premier League ទល់ក្រុម Arsenal នាថ្ងៃទី២ ខែកញ្ញា។ នេះជាការអះអាងរបស់លោក Erik ten Hag ថ្ងៃទី៣០ ខែសីហា ស្របពេលខ្សែការពារសញ្ជាតិបារាំងនឹងអវត្តមានច្រើនសប្តាហ៍ ដោយសារបញ្ហារបួស។



តាមរយៈការបង្ហោះពីសំណាក់ក្លិប Man United កាលពីថ្ងៃទី២៦ ខែសីហា ក្រោយបញ្ចប់ការប្រកួតយកឈ្នះក្រុម Nottingham Forest លទ្ធផល ៣-២ នាកីឡដ្ឋាន Old Trafford ខ្សែការពារសញ្ជាតិបារាំងបានផ្លាស់ប្តូរចេញត្រឹមវគ្គទីមួយនៃការប្រកួត ដោយបញ្ហារបួស និងត្រូវបន្តអវត្តមានបន្តបន្ទាប់ទៀត។ Varane ទំនង ត្រូវការពេលវេលា ៣ ទៅ ៤ សប្តាហ៍ដើម្បីជាសះស្បើយឡើងវិញ។
 
អវត្តមានរបស់ Varane នឹងត្រូវជំនួសដោយខ្សែការពារវ័យ ៣០ឆ្នាំ Victor Lindelof សញ្ជាតិស៊ុយអែត សម្រាប់ការប្រកួតនៅថ្ងៃទី២ ខែកញ្ញា ទល់ Arsenal។ នេះជាការបញ្ជាក់របស់អ្នកចាត់ការបិសាចក្រហម លោក Erik ten Hag។ 
 
« យើងមិនចង់ប្រថុយដាក់គេឱ្យប្រកួតទេ យើងមាន Harry Maguire, Victor Lindelof ដែលអាចជំនួសគេបាន។»។ លោក Ten Hag បានលើកឡើងបែបនេះនៅក្នុងសន្និសីទកាសែតមុនការប្រកួត។ 
 
បញ្ហាពេលវេលា និងទំហំនៃរបួសរបស់ Varane មិនត្រូវបានអ្នកចាត់ការសញ្ជាតិហូឡង់វ័យ ៥២ឆ្នាំ បញ្ជាក់នៅឡើយ ដោយរឿងនេះត្រូវបានគេរំពឹងថាព័ត៌មាននឹងត្រូវបានផ្តល់បន្ថែមទៀតនៅថ្ងៃទី១ ខែកញ្ញា។
 
Varane ជាកីឡាករប្រចាំក្រុមបិសាចក្រហមចុងក្រោយគេ ដែលទទួលរងរបួស ខណៈរូបគេត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាកររបួសដោយរួមមាន Amad Diallo, Rasmus Hojlund, Tyrell Malacia, Mason Mount និង Luke Shaw៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com