អន្តរជាតិ
មហាក្សត្រថៃ កាត់បន្ថយទោសជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន ពី៨ឆ្នាំ មក១ឆ្នាំ 
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
×![]()
មហាក្សត្រថៃ បានសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគាររបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ ពី៨ឆ្នាំ មកមួយឆ្នាំ។ នេះបើតាមការចុះផ្សាយលើរាជកិច្ច នៅថ្ងៃទី៣១ ខែសីហា។
ជារយៈពេលមួយដ៏រហ័ស លោក លោកថាក់ស៊ីន ស៊ីណាវ៉ាត់អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានមហាក្សត្រ កាត់បន្ថយទោសពី ៨ឆ្នាំមក ១ឆ្នាំ ក្រោយពីមានការដាក់សំណើជាផ្លូវការទៅរដ្ឋមន្រ្តីយុត្តិធម៌។ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីផុតអាណត្តិ ជាអ្នកស្នើលើកលែងទោសទៅមហាក្សត្រថៃ។
ការលើកលែងទោសនេះ ធ្វើឡើងនៅក្នុងថ្ងៃ រដ្ឋមន្រ្តីយុត្តិធម៌ផុតអាណត្តិលោក Wissanu Krea-ngam បានបញ្ជាក់ពីការទទួលបានសំណើសុំលើកលែងទោសពីលោកថាក់ស៊ីន។
ពេលនេះ លោកថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិស ក្នុងក្រុងបាងកក ក្រោយលោកឈឺដើមទ្រូង និងសម្ពាធឈាមឡើងខ្ពស់។
សូមបញ្ជាក់ថា តុលាការកំពូលថៃ បានសម្រេចឱ្យលោកថាក់ស៊ីន ជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ដោយសារតែការរំលោភអំណាច, ការផ្តល់ប្រាក់កម្ចីឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនាស់ផលប្រយោជន៍ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com