ជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំនៅមែលប៊ន
01, Sep 2023 , 5:56 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស បានផ្ញើសារអបអរលោកហ៊ុន ម៉ាណែត បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីកម្ពុជា។ ទន្ទឹមនេះ លោក អាន់ថូនី ក៏បានអញ្ជើញសមភាគីកម្ពុជា ទៅចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ក្នុងឆ្នាំ២០២៤ ផង។ 
 
តាមការបង្ហោះរបស់គណនី Facebook ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស បានផ្ញើសារអបអរលោកហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជាប្រមុខរដ្ឋាភិបាលកម្ពុជា។ 
 
ក្នុងលិខិតនោះ ប្រមុខរដ្ឋាភិបាលអូស្រ្តាលី បានអញ្ជើញសមភាគីកម្ពុជា លោកហ៊ុន ម៉ាណែត ឱ្យទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអូស្រ្តាលី-អាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។ កិច្ចប្រជុំកំពូលអូស្រ្តាលី-អាស៊ាននេះ ធ្វើឡើងដើម្បីប្រារព្ធខួប ៥០ឆ្នាំនៃដៃគូសន្ទនារបស់អូស្រ្តាលី ជាមួយអាស៊ាន៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com