អន្តរជាតិ
តៃវ៉ាន់ ជម្លៀសមនុស្ស៣ពាន់នាក់ និងលុបជើងហោះហើរ មុនព្យុះ Haikui ទៅដល់ 
×![]()
នៅតៃវ៉ាន់ ជើងហោះហើរក្នុងស្រុកជាច្រើនត្រូវបានលុបចោល ហើយមនុស្សជិត៣ពាន់នាក់ ត្រូវបានជម្លៀសប្រឈមមុខការទៅដល់របស់ព្យុះទីហ្វុង Haikui នៅថ្ងៃថ្ងៃទី៣ ខែកញ្ញា។ អាជ្ញាធរកោះនេះរំពឹងពីការភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់នៅភាគខាងត្បូង និងខាងកើត មុនបន្តដំណើរទៅចិន។
បើតាមការព្យាករណ៍ ព្យុះ Haikui នឹងបោកបក់ចំតំបន់ភ្នំដែលមានប្រជាជនតិចតួចនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់នៅរសៀលថ្ងៃទី៣ ខែកញ្ញា។ បណ្ដាស្រុកនិងទីក្រុងនៅភាគខាងកើត និងខាងត្បូង បានលុបចោលថ្នាក់រៀន និងប្រកាសឈប់សម្រាកមួយថ្ងៃសម្រាប់កម្មករ។
ជាមួយគ្នានេះ អាជ្ញាធក៏ជម្លៀសមនុស្សជិត៣ពាន់នាក់ទៅកាន់ទីសុវត្ថិភាព ហើយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកសំខាន់ពីររបស់តៃវ៉ាន់មាន UNI Air និង Mandarin Airlines បានលុបចោលជើងហោះហើរទាំងអស់ថ្ងៃអាទិត្យដែរ ខណៈដែលសេវាស្រឡាងទៅកាន់កោះនានាក៏ត្រូវបានលុបចោលដូចគ្នា។ជើងហោះហើរខាងក្រៅ មានការរំខានតិចជាងជើងហោះហើរអន្តរជាតិប្រមាណ២៥ត្រូវបានលុបចោលដែរនៅថ្ងៃដដែល។
ប្រធានាធិបតី Tsai Ing-wen បានប្រាប់មន្រ្តីតៃវ៉ាន់ក្នុងកិច្ចប្រជុំគ្រប់គ្រងគ្រោះមហន្តរាយថា Haikui ក្លាយជាព្យុះទីហ្វុងដំបូងដែលបានបោកបក់កាត់តំបន់ជួរភ្នំភាគកណ្តាលតៃវ៉ាន់ក្នុងរយៈពេល៤ឆ្នាំ។ ក្នុងសេចក្ដីការណ៍របស់ការិយាល័យប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai ប្រាប់ឱ្យប្រជាជនជៀសវាងការចេញទៅក្រៅ កុំឡើងភ្នំ ទៅឆ្នេរសមុទ្រ នេសាទ ឬលេងកីឡាផ្សេងក្នុងទឹក។
ទោះជាយ៉ាងណា ព្យុះ Haikui មានកម្លាំងខ្សោយជាងព្យុះទីហ្វុង Saola ដែលវាយប្រហារទីក្រុងហុងកុង និងខេត្តគ័ងតុងរបស់នៅថ្ងៃទី២ ខែកញ្ញា។ ព្យុះនេះ ស្ថិតនៅប្រភេទ១ឬ២ នៅពេលដែលបោកបក់លើកោះតៃវ៉ាន់។
បន្ទាប់ពីឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ ព្យុះ Haikui ត្រូវបានព្យាករណ៍ថានឹងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចូលទៅទឹកដីចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com