ជាតិ
សិស្សថ្នាក់ទី១០ យាង ហុកសែ ស្រាវជ្រាវសិលាចារឹក ដើម្បីឱ្យយុវជនជំនាន់ក្រោយ ស្គាល់អក្សរខ្មែរតាមសម័យកាល 
រូបភាពពីកញ្ញា ហេង ស្រីលីន
×![]()
ភ្នំពេញ៖ យុវសិស្ស យាង ហុកសែ ជាសិស្សថ្នាក់ទី១០ នៃសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ ជ្រើសរើសប្រធានបទស្រាវជ្រាវ និងបកប្រែសិលាចារឹកនាសម័យអង្គរ ដើម្បីដាក់តាំងបង្ហាញដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ នាពិព័រណ៍ស្នាដៃសិស្សក្នុងសាលាជំនាន់ថ្មី កាលពីថ្ងៃទី២៦ សីហាកន្លងទៅ។
គោលដៅដែល ហុកសែ ជ្រើសរើសស្រាវជ្រាវបកប្រែសិលាចារឹកនេះ ដោយសារចង់បង្ហាញឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ពីអក្សរខ្មែរបុរាណសម័យដើម ជៀសវាងការយល់ច្រឡំជាមួយអក្សររបស់ប្រទេសជិតខាង និងអាចស្វែងយល់ពីអត្ថន័យក្នុងសិលាចារឹកនីមួយៗផងដែរ។ ក្នុងការស្រាវជ្រាវនេះ យុវសិស្ស យាង ហុកសែ និងសមាជិក៣នាក់ទៀត ចំណាយរយៈពេល៣ខែ តាំងពីការដាប់ថ្មធ្វើពុម្ពគំរូ ផ្ដិតអក្សរ សិក្សាពីព្យព្ជានៈ ស្រៈសម្រាប់ប្រកបបញ្ចូលគ្នា និងកិច្ចការងារផ្សេងៗជាច្រើនទៀត។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ និងយុវសិស្ស យាង ហុកសែ ដូចតទៅ៖
Tag:
សិលាចារឹក
សិស្សសាលាជំនាន់ថ្មី
វិទ្យាល័យព្រះស៊ីសុវត្ថិ
យាង ហុកសែ
© រក្សាសិទ្ធិដោយ thmeythmey.com