ជាតិ
បទសម្ភាសន៍
វីដេអូ
ជួបបញ្ហាច្រើនតាមផ្លូវ តែលោក តារារិទ្ធិ មិនបោះបង់ដើម្បីកុមារកម្ពុជា 
លោក ទីវ តារារិទ្ធិ។ រូបភាពពីទំព័រហ្វេសប៊ុកលោក។
×![]()
សៀមរាប៖ ចំណាយពេលជិត៣ខែ ជិះកង់ទៅកាន់ប្រទេសចំនួន៦ ក្នុងតំបន់អាស៊ាន និងរៃអង្គាសថវិកាបានចំនួន ៥៦ ២៥៧ដុល្លារអាម៉េរិក ជួយទៅមន្ទីរពេទ្យកុមារអង្គរ។ នៅពីក្រោយជ័យជម្នះនេះ លោក តារារិទ្ធិ បានជួបនឹងបញ្ហាជាច្រើននៅតាមផ្លូវ អំឡុងពេលការធ្វើដំណើរ ដោយមានពេលខ្លះលោកស្ទើរតែយំក៏មាន។ ដើម្បីជាតិមាតុភូមិ និងកុមារកម្ពុជា លោកបានជម្នះនូវឧបសគ្គទាំងនោះ រហូតទទួលបាន ជោគជ័យ។ ជោគជ័យរបស់លោក ក៏ជាការចូលរួមចំណែកពីប្រជាជាតិអាស៊ាន ដែលជួយយកអាសាលោក តាមផ្លូវផងដែរ តាមរយៈជាសម្ភារ ចំណីអាហារ និងកន្លែងស្នាក់នៅជាដើម។
តើដំណើរតាមផ្លូវលោកជួបឧបសគ្គអ្វីខ្លះ? សូមប្រិយមិត្តទស្សនាបទសម្ភាសរវាងលោក ស៊ុល រ៉វី ជាមួយលោក ទីវ តារារិទ្ធិ ដូចខាងក្រោម៖
ចាប់ផ្ដើមជិះកង់ចេញពីរាជធានីភ្នំពេញ កាលពីដើមខែមិថុនា លោក ទីវ តារារិទ្ធិ បានបញ្ចប់បេសកកម្ម រៃអង្គាសថវិកាជូនមន្ទីរពេទ្យអង្គរ ក្នុងក្រុងសៀមរាប យ៉ាងជោគជ័យ។ ក្នុងកម្មវិធីសប្បុរសធម៌មួយនេះ លោកបានសម្រេចរយៈចម្ងាយ ៩ ៧៥០ គីឡូម៉ែត្រ ក្នុងប្រទេសវៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី។
ក្រោយបញ្ចប់បេសកកម្មសប្បុរសធម៌នេះ លោកបានចំណាយពេលជិត៣ខែ ពោលគឺលោកបានត្រឡប់មកដល់មាតុភូមិវិញនៅថ្ងៃ២៦ ខែសីហា ជាមួយនឹងថវិកាពីសប្បុរសជនចំនួន ៥៦ ២៥៧ ដុល្លារអាម៉េរិក។ ថវិកាទាំងនេះ លោកបានយកវាទីបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបការខ្វះខាត៕
Tag:
សង្គម
ThmeyThmey
ទីវ តារារិទ្ធិ
ជិះកង់រៃអង្គាស
មន្ទីរពេទ្យកុមារអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com