ជាតិ
នយោបាយជាតិ
លោក ហោ ណាំហុង និងលោក ឌិត មុន្ទី ត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឋានៈស្មើឧបនាយករដ្ឋមន្ត្រី 
លោក ហោ ណាំហុង (ឆ្វេង) និងលោក ឌិត មុន្ទី ក្លាយជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្ត្រី
×![]()
លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ឌិត មុន្ទី អតីតប្រធានតុលាការកំពូល ត្រូវតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យដាច់ដោយឡែកចុះថ្ងៃទី៤ ខែកញ្ញា។
លោក ហោ ណាំហុង អាយុ៨៧ឆ្នាំ ជាអតីតរដ្ឋមន្ត្រីការបរទេស ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៦ ហើយបន្តជាឧបនាយករដ្ឋមន្ត្រីកាលពីអណត្តិមុន រីឯលោក ឌិត មុន្ទី អាយុ៨១ឆ្នាំ បានកាន់តំណែងជាប្រធានតុលាការកំពូលចាប់ពីឆ្នាំ១៩៩៨ មុននឹងសុំចូលនិវត្តន៍ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ។
ឥស្សរជនជើងចាស់ទាំងពីរ ក្លាយជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ដូចជាសម្តេច ស ខេង, សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន។ សម្តេច ហ៊ុន សែន ជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ និងសម្តេច ហេង សំរិន ជាប្រធានកិត្តិយស ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com