កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ លោក Deschamp​s ត្រូវការឱ្យបារាំងយកពិន្ទុបន្ថែម ទោះឈ្នះ៤ប្រកួតជាប់គ្នាហើយក្តី
07, Sep 2023 , 9:03 pm        
រូបភាព
បើទោះក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង ស្ថិតក្នុងចំណាត់ថ្នាក់កំពូលតារាង វគ្គជម្រុះព្រឹត្តិការណ៍ Euro 2024 ក្តី ប៉ុន្តែគ្រូបង្វឹកលោក Didier Deschamps នៅតែចាត់ទុកកូនក្រុមមិនទាន់ធ្វើបានល្អគ្រប់គ្រាប់នៅឡើយ។



ឆ្លងការចំនួន ៤ប្រកួត ក្នុងវគ្គជម្រុះក្នុងពូលពានរង្វាន់អឺរ៉ុប បារាំងទទួលបាន១២ពិន្ទុពេញ  ដោយមិនរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ សមល្មមក្នុងការឆ្លងទៅកាន់វគ្គបន្ទាប់។ ក្រុមដែលបញ្ចប់ចំណាត់ថ្នាក់ លេខ ១ និងលេខ ២ នឹងត្រូវបន្តដំណើរទៅកាន់វគ្គបន្ត ចំណែកបារាំងស្ថិតនៅកំពូលតារាង តែលោក Deschamps ដែលជាគ្រូបង្វឹកនៅមិនទាន់គ្រប់គ្រាន់ ហើយត្រូវដណ្តើមពិន្ទុបន្តទៀត។
 
«ខ្ញុំបានជួបប្រទះស្ថានភាពមួយនេះស្ទើរតែរួចហើយ វាមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ខ្ញុំជាអ្នកអនុវត្តជាក់ស្តែង និងជាការពិតកីឡាករក៏ដឹងពីរឿងនេះដែរ។ យើងត្រូវតែដណ្តើមពិន្ទុបន្ថែម។»។ លោក Dechamps បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
ក្រុមមាន់គកបារាំង ចាប់ផ្តើមការប្រកួតវគ្គជម្រុះ Euro 2024 ដោយបានយកឈ្នះលើក្រុមហូឡង់លទ្ធផល ៤-០ ប៉ុន្តែបារាំងបែរជាពិបាកក្នុងការយកឈ្នះលើក្រុមអៀរឡង់ ដោយបញ្ចប់លទ្ធផលត្រឹម ១-០ កាលពីខែមីនា។ លោក Deschamps រំពឹងថានឹងមានរឿងដដែលនេះនៅក្នុងទីក្រុងប៉ារីស ពេលបារាំងធ្វើជាម្ចាស់ផ្ទះទទួល អៀរឡង់សម្រាប់ជើងទីពីរ។
 
លោក Deschamps បានលើកឡើង​ដូច្នេះថា ៖ «ការប្រកួតនៅក្នុងទីក្រុង Dublin គឺជាជំនួបដ៏តានតឹង យើងបានប្រកួតរយៈពេល ៣ថ្ងៃបន្ទាប់ពីប្រកួតទល់ហូឡង់រួច ហើយកាលនោះអៀរឡង់គេបានលេងមិត្តភាពត្រៀមខ្លួនរួចរាល់មុនប៉ះយើង ពួកគេទទួលបានអារម្មណ៍ល្អសម្រាប់ការប្រកួត ហើយគេក៏ជាក្រុមមួយមានគុណភាពខ្ពស់ផងដែរ។»។ 
 
ក្រោយពេលដែលបារាំងទទួលអៀរឡង់រួចនៅថ្ងៃទី៨ ខែកញ្ញា ពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីប្រទេសអាល្លឺម៉ង់ដើម្បីការប្រកួតមិត្តភាពនៅ៤ថ្ងៃបន្ទាប់៕
 

Tag:
 UEFA Euro 2024
  Didier Deschamps
© រក្សាសិទ្ធិដោយ thmeythmey.com