កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk មើលឃើញពីការផ្លាស់ប្តូរទម្រង់ថ្មីរបស់ Liverpool ខណៈប្តេជ្ញាជួយក្រុមគ្រប់យ៉ាង
08, Sep 2023 , 4:59 pm        
រូបភាព
Liverpool, Virgil Van Dijk
Liverpool, Virgil Van Dijk
Virgil van Dijk ខ្សែការពារ Liverpool បង្ហាញភាពជឿជាក់ថាក្រុមស្ថិតក្នុងតំបន់ Merseyside មួយនេះកំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ទម្រង់លេងថ្មី។ ខ្សែការពារ និងជាប្រធានក្រុមជម្រើសជាតិហូឡង់  វ័យ៣២ឆ្នាំ បានប្តេជ្ញានឹងផ្តល់គ្រប់យ៉ាងដែលរូបគេអាចធ្វើបានសម្រាប់ក្លិបនេះ។



Van Dijk ជាកីឡាករមួយរូបប្រចាំក្រុមដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុត តែយ៉ាងណាកីឡាករវ័យ ៣២ឆ្នាំ ត្រូវបានរងការរិះគន់ចំពោះទម្រង់លេងរបស់គេកាលរដូវកាលមុន។ 
 
«យើងកំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយយ៉ាងល្អជាមួយ Liverpool។ ពិតណាស់ វាគឺជាអារម្មណ៍មួយដ៏ល្អដែលអ្នកចាត់ការនៅតែចាត់ទុកខ្ញុំជាផ្នែកមួយនៃក្រុមថ្មីរបស់ Liverpool ដំណាក់កាល 0.2 ហើយយើងបាននិយាយអំពីការត្រៀមខ្លួនតាំងពីសប្តាហ៍ដំបូងមកម្ល៉េះ ដែលនេះបានផ្តល់ទំនុកចិត្តខ្លាំងដល់ខ្ញុំ។»។ Van Dijk បាននិយាយក្នុងសន្និសីទកាសែតក្រោយការប្រកួតរបស់ហូឡង់យកឈ្នះលើក្រុមគ្រិក ៣-០ បែបនេះ។
 
​ នៅក្របខណ្ឌ Premier League រដូវកាលមុន Liverpool បញ្ចប់នៅចំណាត់ថ្នាក់លេខ​ ៥ ខកខានប្រជែងនៅក្នុងក្របខណ្ឌ Champions League លើកដំបូងចាប់តាំងពីឆ្នាំ​ ២០១៥-១៦។
លើសពីនេះខ្សែការពារដដែលរូបនេះក៏បានប្តេជ្ញា ថានឹងផ្តល់គ្រប់យ៉ាងដែលរូបគេអាចធ្វើទៅបានសម្រាប់ក្លិប និងក្រុមជម្រើសជាតិក្នុងនាមជាប្រធានក្រុម ទាំងនៅក្នុងនិងក្រៅទីលាន។
 
បច្ចុប្បន្នខ្សែការពារ​ Van Dijk ត្រូវបានក្លាយជាប្រធានក្រុមរបស់ Liverpool បន្ទាប់ពីការចាកចេញរបស់ប្រធានក្រុម Jordan Henderson ទៅកាន់អារ៉ាប៊ីសាអូឌីតកាលពីខែកក្កដា។ ខ្សែការពារវ័យ ៣២ឆ្នាំ ជាប្រធានក្រុមទាំងនៅក្លិប និងនៅជម្រើសជាតិ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com