កីឡាជាតិ
ជាតិ
យប់នេះ ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា ប៉ះម៉ុងហ្គោលីជាលើកដំបូង នៅអារ៉ាប៊ីសាអូឌីត
09, Sep 2023 , 1:59 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្នុងពូល J នៃពានរង្វាន់ AFC U23 ASIAN CUP QATAR វគ្គចែកពូល ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតជាមួយ ម៉ុងហ្គោលី ជាលើកដំបូង ក្នុងក្របខណ្ឌពានរង្វាន់ AFC U23 ASIAN CUP QATAR វគ្គចែកពូល នៅកីឡដ្ឋាន PRINCE SULTAN BIN ABDULAZIZ SPORTS CITY នៃប្រទេសអារ៉ាប៊ី សាអូឌីត។ ការប្រកួតនេះ ប្រព្រឹត្តទៅនៅម៉ោង៨:០០ យប់នេះ(ម៉ោងនៅកម្ពុជា) ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៣នេះ។ នៅថ្ងៃនេះដែរ ម្ចាស់ផ្ទះ អារ៉ាប៊ីសាអូឌីត ត្រូវជួបជាមួយលីបង់ នៅវេលាម៉ោង ១១:០០ យប់។


ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ និងក្រុមម៉ុងហ្គោលី មិនធ្លាប់មានប្រវត្តិប្រកួត ជាមួយគ្នាពីមុនមកទេ។ ដោយឡែកការប្រកួតទីមួយរបស់កម្ពុជា ក្នុងពូល J កាលពីថ្ងៃទី៧ ខែកញ្ញា បើទោះជា មិនឈ្នះ ប៉ុន្ដែបានត្រឹមស្មើ ចែកគ្នា ១ពិន្ទុម្នាក់ ជាមួយលីបង់ ក្នុងលទ្ធផល ២-២។ 
 
ផ្ទុយទៅវិញ ការប្រកួតទីមួយរបស់ម៉ុងហ្គោល បានចាញ់ អារ៉ាប៊ី សាអូឌីត ៣-១ កាលពីថ្ងៃ ទី៧ ខែកញ្ញា។ យោងទៅលើការប្រកួតរបស់ក្រុមនេះ ម៉ុងហ្គោលី មិនធ្លាប់លេងឈ្នះក្រុម ក្នុងតំបន់អាស៊ានឡើយ ដោយគ្រាន់តែធ្លាប់ស្មើជាមួយ សិង្ហបុរី ២-២ នៅឆ្នាំ២០១៥ និង ស្មើជាមួយថៃ ១-១ នៅឆ្នាំ២០១៧។ ម៉ុងហ្គោលី ក៏ធ្លាប់ចាញ់ឡាវ លទ្ធផល ៣-២ និងចាញ់ម៉ាឡេស៊ី លទ្ធផល ១-០ កាលពីឆ្នាំ២០២១ ក្នុងការប្រកួតពានរង្វាន់ AFC U23 CHAMPIONSHIP ផងដែរ។
 
តើម៉ុងហ្គោលី អាចបំបែកកំណត់ត្រាខ្លួន ដោយយកឈ្នះ កម្ពុជា ដែលជាក្រុមមួយពីតំបន់អាស៊ានបានទេ?
 

Tag:
 AFC U23 ASIAN CUP
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com