អន្តរជាតិ
ករណីស្លាប់ដោយសារគ្រោះរញ្ជួយដី នៅម៉ារ៉ុក កើនដល់ជាង ២ពាន់នាក់
10, Sep 2023 , 10:39 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ករណីស្លាប់ដោយសារគ្រោះរញ្ជួយដីនៅម៉ារ៉ុក បានហក់ឡើងយ៉ាងគំហុក។ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ម៉ារ៉ុក មានករណីស្លាប់ជាង ២ពាន់នាក់ ខណៈអ្នករងរបួសមានចំនួន ២០៥៩នាក់ ដោយរួមទាំងអ្នករបួសធ្ងន់ធ្ងរ ១៤០៤នាក់។ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ។

 
ម៉ារ៉ុក ជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងជើង បានរងគ្រោះរញ្ជួយដីនៅក្នុងថ្ងៃទី៨ ខែកញ្ញា។ គិតមកត្រឹមថ្ងៃទី៩ ខែកញ្ញា ករណីមនុស្សស្លាប់បានកើតឡើងយ៉ាងគំហុក ខណៈស្បៀងអាហារ ក៏មានតិចសម្រាប់ផ្គត់ផ្គង់។ 
 
តាមទិន្នន័យរបស់ក្រសួងមហាផ្ទៃម៉ារ៉ុក ករណីស្លាប់ បានកើនឡើងដល់ ២០១២នាក់ ខណៈករណីរបួសមាន ២០៥៩ករណី ដោយក្នុងនោះរួមទាំងករណីធ្ងន់ធ្ងរចំនួន ១៤០៤នាក់ផង។ តាមការបញ្ជាក់របស់ទីភ្នាក់ងារ US Geological Survey គ្រោះរញ្ជួយដីមានកម្រិត ៦,៨ រ៉ិចទ័រ ដោយមានចម្ងាយ ៧២គីឡូម៉ែត្រពីតំបន់បេតិកភណ្ឌពិភពលោក Marrakesh។ ពេលនេះ អាជ្ញាធរម៉ារ៉ុក នៅតែបន្តស្វែងរកជនរងគ្រោះ ដោយសារតែគ្រោះរញ្ជួយដី។ 
 
ដើម្បីចូលរួមរំលែកទុក្ខ ម៉ារ៉ុក បានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ ដោយបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង។ បន្ថែមនេះ កងកម្លាំងប្រដាប់អាវុធម៉ារ៉ុក ក៏ត្រូវបានពង្រាយ ដើម្បីបញ្ជូនស្បៀងទៅប្រជាជន ដែលខ្វះខាតអាហារផង៕ 
 

Tag:
 ម៉ារ៉ុក
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com