ជាតិ
ក្រសួងធនធានទឹក កំពុងរៀបចំផែនការបង្វែរជំនន់ទឹកភ្លៀងមួយភាគធំ ចេញពីក្រុងភ្នំពេញ
10, Sep 2023 , 12:09 pm        
រូបភាព
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិម
ភ្នំពេញ៖ ក្រសួងធនធានទឹក ត្រៀមបង្វែរទឹកជំនន់មួយភាគធំ ចូលទៅក្នុងទន្លេបាសាក់ ទន្លេមេគង្គ និងតំបន់វាលទំនាបនានា ដើម្បីបញ្ចៀសការជន់លិចទីក្រុងភ្នំពេញ នារដូវវស្សា ឆ្នាំ២០២៣នេះ។

 
លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក បញ្ជាក់ឱ្យដឹងដូច្នេះ ក្នុងពេលដែលលោក និងក្រុមការងារ ចុះពិនិត្យបណ្តាញរំដោះទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ កញ្ញា ។ បើតាមលោក ចាន់ ស៊ីណាត ផែនការបន្ទាក្នុងការដោះទឹកជំនន់ពីក្រុងភ្នំពេញ មានបំណងធានា សុវត្ថិភាពជូនពលរដ្ឋ និងស្ថិរភាពសង្គម ក្រោម
 
នៅឆ្នាំបន្ទាប់ ក្រសួងគ្រោងពង្រឹងការគ្រប់គ្រងទឹកជំនន់ ឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធដោះទឹក និងបំពាក់ស្ថានីយបូមទឹកខ្នាតធំ ដែលនឹងជំរុញឱ្យការងាររំដោះទឹកចេញពីក្រុងភ្នំពេញនឹងភាពប្រសើឡើង។  រដ្ឋលេខាធិការក្រសួងធនធានទឹកដដែល បន្ថែមដូច្នេះ។
 
គួរកត់សម្គាល់ថា ការបញ្ចៀសមិនឱ្យភ្នំពេញ ជន់លិចដោយជំនន់ទឹកភ្លៀង គឺជាការប្តេជ្ញាចិត្ត របស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃអាណត្តិទី៧នេះ។ សម្រាប់អាណត្តិថ្មីនេះ ក្រសួងធនធានទឹកបានរៀបចំផែនការយ៉ាងម៉ឺងម៉ាត់ ក្នុងការរំដោះទឹកចេញពីក្រុងភ្នំពេញ តាមរយៈប្រឡាយ ព្រែក អូរ ស្ទឹង និងទន្លេ នានា ដែលធានាយ៉ាងណាកុំឱ្យមានការលិចលង់គ្រប់រដូវវស្សា៕
 

Tag:
 ក្រសួងធនធានទឹក
  ទឹកជំនន់
  ចាន់ ស៊ីណាត
© រក្សាសិទ្ធិដោយ thmeythmey.com