ជាតិ
អត្ថបទពាណិជ្ជកម្ម
សាលា ACE ទទួលបានពានរង្វាន់ឆ្នើម២ លើគំនិតផ្តួចផ្តើមកិច្ចការសង្គម
11, Sep 2023 , 2:29 pm        
រូបភាព
ការទទួលពានរង្វាន់នៅ the 15th Annual Global CSR Summit & Awards នៃទីក្រុងដាណាងប្រទេសវៀតណាម
ការទទួលពានរង្វាន់នៅ the 15th Annual Global CSR Summit & Awards នៃទីក្រុងដាណាងប្រទេសវៀតណាម
ដោយ: ថ្មីៗ
នេះជាឆ្នាំដ៏ឆ្នើមមួយទៀតសម្រាប់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល ដែលទទួលបានពានរង្វាន់ ២ លើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្នុងកម្មវិធី CSR Global Summit and Awards ប្រចាំឆ្នាំលើកទី ១៥ ដែលប្រារព្ធធ្វើឡើងចុងខែសីហា នៅទីក្រុង ដាណាង ប្រទេស វៀតណាម។

ពានរង្វាន់ទាំងនោះស្ថិតនៅក្នុងកម្មវិធីសហគមន៍ល្អបំផុត និងឧត្តមភាពក្នុងការផ្តល់អក្ខរកម្ម និងវិស័យអប់រំ។ នេះ​ជា​លើក​ទី​៣​ហើយ​ក្នុង​រយៈ​ពេល ​៤​ឆ្នាំ​ចុង​ក្រោយ​ ដែលសាលា ACE ត្រូវ​បាន​គេ​ទទួល​ស្គាល់​សម្រាប់​ការ​រួម​ចំណែក​ក្នុង​វិស័យ​អប់រំ និងការអភិវឌ្ឍយុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់។
 
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education នៅកម្ពុជា និងជានាយកសាលា ACE បានលើកឡើងថា៖ "កិច្ចការជួយសង្គម គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តចូលរួមសហគមន៍ប្រចាំឆ្នាំរបស់ ACE និងគំនិតផ្តួចផ្តើមសង្គមជាអាទិភាព ដើម្បីលើកកម្ពស់អនាម័យនៅសាលារៀនជនបទ ការការពារបរិស្ថាន និងការទទួលបានការអប់រំ។ កិច្ចការទាំងនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់អ្នកពាក់ព័ន្ធផ្ទាល់នោះទេ ប៉ុន្តែបន្ថែមលើសពីនេះសកម្មភាពជួយកិច្ចការសង្គមទាំងនេះ មានឥទ្ធិពលផ្លាស់ប្តូរលើផ្នត់គំនិតរបស់មនុស្សរាប់ពាន់នាក់ ដោយការបណ្តុះនូវការយល់ដឹង និងចែករំលែកចំណេះដឹងផ្សេងៗ តាមរយៈបណ្តាញក្រុមការងារ និងក្រុមគ្រួសារ។"
 
ក្នុងឆ្នាំ ២០១៣ លោកនាយក ម៉ៅ ស្រេង  បានបង្កើតគណៈកម្មាធិការសង្គម ACE ជាយន្តការរៀបចំរចនាសម្ព័ន្ធសម្របសម្រួលព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីលើកកម្ពស់គម្រោងនានាដូចជាការទទួលបានការអប់រំប្រកបដោយគុណភាពនៅទូទាំងប្រទេសកម្ពុជា តាមរយៈអាហារូបករណ៍ កម្មវិធីបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ សុខុមាលភាពសិស្ស និងជំរុញឲ្យមានភាពចម្រុះ ព្រមទាំងយុទ្ធនាការដទៃផ្សេងទៀត ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងលើកកម្ពស់និរន្តរភាពបរិស្ថាន នៅតំបន់ដាច់ស្រយាល។
  

សាលា ACE ទទួលបានពានរង្វាន់ ២៖ Excellence in Provision of Literacy & Education និង Best Community Programme
 
សាលា ACE ត្រូវបានបង្កើតឡើងដោយស្ថាប័ន IDP Education ក្នុងឆ្នាំ ១៩៩២ ដែលជាស្ថាប័នឈានមុខគេលើពិភពលោក ក្នុងការប្រឹក្សាយោបល់ដើម្បីសិក្សានៅបរទេស ក្នុងនោះស្ថាប័នមានការិយាល័យចំនួន ១៥៧ កន្លែង នៅក្នុងប្រទេសជាង ៦០។ នៅកម្ពុជាស្ថាប័ន IDP Education ជួយសិស្សឲ្យសម្រេចបាននូវក្តីសុបិនក្នុងការសិក្សា និងអាជីពរបស់ពួកគេ តាមរយៈឱកាសទទួលបានការសិក្សាលំដាប់ពិភពលោក នៅក្នុងប្រទេសកម្ពុជា និងបរទេស។ ស្ថាប័ន IDP Education ក៏ជាម្ចាស់មួយ ក្នុងការផ្តល់តេស្ត IELTS ផងដែរ។
 
សាលា ACE គឺជាស្ថាប័នផ្តល់សេវាបង្រៀនភាសាអង់គ្លេស (ELT) ឈានមុខគេ នៅទូទាំងអាស៊ីអាគ្នេយ៍ មានសិស្សានុសិស្សចុះឈ្មោះចូលរៀនប្រមាណ ១០ ម៉ឺននាក់ ជារៀងរាល់ឆ្នាំ ចាប់ពីអាយុ ៧ ដល់ ៥០ ឆ្នាំ ដែលតំណាងឲ្យ ១៥ សញ្ជាតិ នៅសាលា ACE ទាំង ៦ សាខាក្នុងប្រទេសកម្ពុជា។
 
ក្នុងឆ្នាំ ​២០២១ សាលា ACE បានក្លាយជាសាលាដំបូងគេនៅក្រៅទ្វីបអឺរ៉ុប ដែលឈ្នះពានរង្វាន់អ្នកអប់រំភាសាដ៏មានកិត្យានុភាពប្រចាំឆ្នាំ (Language Education of the Year Award) ហើយកាលពីឆ្នាំមុន គណៈកម្មការប្រមាណជាង ៤០ នាក់ មកពីជុំវិញពិភពលោក បានជ្រើសរើស ACE ឲ្យទទួលពានរង្វាន់ភាពច្នៃប្រឌិត លើការអប់រំបែបឌីជីថល Digital Innovation – Learning​ Award នៅកម្មវិធី PIEoneer Awards នៅទីក្រុងឡុងដ៍ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យ លើការទទួលស្គាល់ភាពឆ្នើមនៃវិស័យអប់រំអន្តរជាតិ។
 
នៅឆ្នាំនេះ សាលា ACE ត្រូវបានចាត់ចូលក្នុងវគ្គផ្តាច់ព្រ័​ត្រ ដើម្បីទទួលបានពានរង្វាន់ឆ្នើម ២ប្រភេទ ក្នុងនោះលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education ត្រូវបានចាត់ចូលក្នុងវគ្គផ្តាច់ព្រ័ត្រនេះ​ដែរ ដោយបញ្ជាក់ និងទទួលស្គាល់លើការដឹកនាំដ៏ឆ្នើមរបស់លោក ប្រមាណជាង ២៣ ឆ្នាំ មកនេះក្នុងវិស័យអប់រំ។ ក្នុងឱកាសនេះដែរ សាលាក៏សង្ឃឹមថា នឹងនាំយកពានរង្វាន់​ PIEoneer ពីទីក្រុងឡុងដ៍។
 

 លោក ម៉ៅ ស្រេង ចូលរួមក្នុងកម្មវិធីទទួលពាន PIEoneer Awards ក្នុងទីក្រុងឡុងដ៍សាលាACEបានក្លាយជាសាលាដំបូងគេនៅក្រៅទ្វីបអឺរ៉ុបដែលឈ្នះពានអ្នកអប់រំភាសាដ៏មានកិត្យានុភាពប្រចាំឆ្នាំ (Language Education of the Year Award)
 
សាលា ក៏នឹងគ្រោងបើកដំណើរការសាខាទី ៧ របស់ខ្លួននៅខេត្តសៀមរាប ក្នុងពេលឆាប់ៗនេះដែរ ដើម្បីបង្កើនទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយនឹងសហគមន៍ ដោយក្នុងនោះពង្រឹង និងជួយសិស្សានុសិស្ស ឲ្យសម្រេចបាននូវគោលដៅសិក្សារបស់ពួកគេ។៕
 
ដើម្បីស្វែងយល់បន្ថែម និងចូលរួមជាមួយសាលា​ ACE សូមចូលទៅកាន់៖ https://acecambodia.org/
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com