ជាតិ
សៅ លីឈីង ហៅចែ JJ Ching ងាកមកផលិតវីដេអូលើបណ្តាញសង្គមរហូតក្លាយជា Content Creator ដ៏ឆ្នើមលើបណ្តាញសង្គមដោយមិនដឹងខ្លួន
08, Jul 2023 , 2:28 pm        
រូបភាព
អ្នកនាង សៅ លីឈីង ហៅចែ JJ Ching ត្រូវបានគេស្គាល់ថា ជា Content Creator ដ៏ឆ្នើមមួយរូប ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ វីដេអូខ្លីបខ្លីៗ អំពីជីវិតពិតប្រចាំថ្ងៃ និងសកម្មភាពសប្បុរធម៌។



ជាក់ស្តែងគ្រាន់តែប្រឡូកនៅលើបណ្តាញសង្គមក្នុងរយៈពេលខ្លីប៉ុណ្ណោះ ទំព័រហ្វេសប៊ុក អ្នកនាង លីឈីង ដែលមានឈ្មោះថា JChing Cosmetic មានអ្នកតាមដាន (Followers) ចំនួន 235K និង TikTok ឈ្មោះ “saolyching (JJChing) មានអ្នកចូលចិត្ដសរុប 903.8K Likes។ 
 
អ្នកនាង សៅ លីឈីង ហៅចែ JJ Ching បានឲ្យដឹងថាដើមចមដែលជំរុញឲ្យ អ្នកនាងបង្កើតមាតិកាលើបណ្តាញសង្គមដោយសារតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងស្រឡាញ់ការចែករំលែកនូវបទពិសោធន៍ល្អៗ ទៅកាន់អ្នកទស្សនា។ 
 
អ្នកនាង បានបន្ថែមថា “ខ្ញុំមិនដែលនឹកស្មានថាវីដេអូ ដែលនាងខ្ញុំបង្ហោះលើបណ្តាញសង្គម ទទួលបានការគាំទ្រដល់ថ្នាក់នេះឡើយ! នេះប្រហែលមកពីមាតិការបស់នាងខ្ញុំ ចាក់ត្រូវបេះដូងអ្នកគាំទ្រ ក៏ដូចជាមានប្រយោជន៍សម្រាប់ពួកគាត់។ នាងខ្ញុំពិតជាមានក្តីរំភើបក្រៃលែង ហើយនឹងព្យាយាមផលិតនូវវីដេអូថ្មីៗ ល្អៗ ដែលជាគុណប្រយោជន៍ដល់អ្នកទស្សនាបន្ថែមទៀត”។ 
 
គួររំលឹកផងដែរថា អ្នកនាង សៅ លីឈីង ហៅចែ JJ Ching មិនត្រឹមតែជា Influencer និង អ្នកបង្កើតមាតិកាលើបណ្តាញសង្គមកំពុងលេចធ្លោតែប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងថែមទាំងជាម្ចាស់ក្រុមហ៊ុន JChing Cosmetic ថែមទៀតផង។
 
ក្រៅពីនេះ អ្នកនាង សៅ លីឈីង ហៅចែ JJ Ching តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការជួយដល់កុមារកំព្រា ប្រជាជនក្រីក្រ ស្រ្តីមេម៉ាយ មនុស្សចាស់ជរា  និង មន្ទីរពេទ្រគន្ធបុប្ផា ជដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com