អត្ថបទពាណិជ្ជកម្ម
ចំណាយពេលលើវិថីសិល្បៈជាង ១០ឆ្នាំ Pey Pey Dy អាចសម្រេចក្តីស្រមៃរបស់ខ្លួន
14, Sep 2023 , 9:23 pm        
រូបភាព
ដោយ: ថ្មីៗ
នៅស្រុកខ្មែរ នរណាដែលថាមិនស្គាល់ Pey Pey Dy? គ្រាន់តែលឺឈ្មោះ Pey Pey Dy ភ្លាម ទាំងក្មេងទាំងចាស់ នឹកដល់ ខ្លីបកំប្លុកកំប្លែង សម្តីចាក់ផាគ្នា ចំអែចំអន់ បាញ់គ្នា ផ្អើលអស់បណ្តាញសង្គមហ្វេសប៊ុក និង TikTok។ 
 
ប្រឡូកក្នុងវិថីសិល្បៈជាង ១០ឆ្នាំកន្លងមកនេះ  Pey Pey Dy ជាប់ឈ្មោះ ជាតារាពហុជំនាញ ពោលគឺជា តារាហ្វេសប៊ុក តារាតិកតុក តួសម្តែង តួកំប្លុកកំប្លែង ពិធីករ តារាចម្រៀង អ្នកសរសេរសាច់រឿង ក៏ដូចជាអ្នកដឹកនាំថតនិងសម្តែងផងដែរ។ 
 
កេរ្តិ៍ឈ្មោះលោក Pey Pey Dy កាន់តែល្បីសុះសាយ និងចាក់ស្រែះ នៅក្នុងក្រអៅបេះដូងអ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ មិនចេះនឿយណាយ ដោយសារតែ ភាពបិុនប្រសប់កំប្លុកកំប្លែង  ផ្គួបផ្សំនិង ទេពកោសល្យ ដុងសិល្បៈ តាំងពីកំណើត  និង វោហាស័ព្ទចាក់ទឹកមិនលិច ចាក់ផាមិនដែលចាញ់គេ។ 
 


លោក Pey Pey Dy បានឲ្យដឹងលោកបានផ្តើមបង្កើតមាតិកាវីដេអូដំបូងនៅអំឡុងឆ្នាំ ២០១៣ តាមរយៈការសម្តែងជាតួអង្គពីរក្នុងវីដេអូខ្លីបតែមួយ ពោលគឺ បែបសន្ទនាគ្នា ឬ ចាក់ផាគ្នា ហើយជូនកាលក៏កាត់តវីដេអូអ្នកផ្សេងយកមកចាក់ផា ដើម្បីកំដរអារម្មណ៍អ្នកទស្សនា។ 
 
លោក Pey Pey Dy បានបន្ថែមថា “ខ្ញុំសរសើខ្លួនឯង ដែលខ្ញុំអាចធ្វើបាន និងបត់បែនគ្រប់ទម្រង់នៃសិល្បៈ និន្នាការសង្គម ទទួលយកមតិរះគន់ដើម្បីស្ថាបនា ហើយមិនដែលចុះចាញ់នឹងរុញរាចំពោះកិច្ចការងារសិល្បៈដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីតូចមកម្ល៉េះ”។ 
 
បច្ចុប្បន្ន លោក Pey Pey Dy កំពុងកាក់កបខ្លាំងលើមុខជំនួញលក់ជ្រក់ជើងទា កិច្ចការងារសិល្បៈ ថតស្ពតពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតឲ្យ ក្រុមហ៊ុនល្បីៗទាំងក្នុងនិងក្រៅស្រុក និងលេចមុខលើឆាកតន្ត្រី និងប៉ុស្តិ៍ទូរទស្សន៍នានា គួរឲ្យកក់សម្គាល់។ ជាក់ស្តែងពីពេលថ្មីៗនេះ លោក Pey Pey Dy  ត្រូវបានក្រុមហ៊ុន JUSTEEN MIRACLE ចូលចែចូវឲ្យធ្វើជាទូតសុច្ឆន្ទៈថែមទៀតផង។
 
ភាពជោគជ័យរបស់ លោក Pey Pey Dy បានផ្លាស់ប្តូរ ជោគវាសនានៃការរស់នៅពី ផ្ទះទ្រនំតូច មកក្លាយជាវីឡាស្កឹមស្កៃ ជីវិតហាយសូរ ជិះឡានថ្មីសេរីទំនើបៗ។ 
 
សូមរំឭកថា តារាសម្ដែងបែបកំប្លែង Pey Pey Dy មានឈ្មោះពិតថា សេម ឡុងឌី ដែលបានវិវឌ្ឍន៍ខ្លួនពីតារាហ្វេសប៊ុក ទៅជាតារាពហុជំនាញ ជាមួយនឹងសមត្ថភាពដឹកនាំរឿង និងសម្រេចបាននូវសមិទ្ធផល ស្នាដៃសិល្បៈជាបន្តបន្ទាប់ រួមមានរឿង «ខ្មោចនាងភូមិរី» ចាក់ Premiere នៅរោងកុន Major Cineplex ផ្សារទំនើបអ៊ីអន១, រឿង «ប្រម៉ាត់ប្រម៉ង់», រឿង «វិញ្ញាខ្មោច៧ថ្ងៃ», រឿង «កែវណាម៉ាធីតាមុខសេះ», រឿង «នាងនាដឆ្លងជាតិ», រឿង «ទូរសព្ទផ្តាច់ព្រលឹង» និងរឿង «ខ្មោចយាមផ្ទះ» ជាដើមដែលបង្ហោះលើ You Tube ផ្ទាល់របស់លោកជូនមហាជនទស្សនា៕

(អត្ថបទពាណិជ្ជកម្ម)
 














© រក្សាសិទ្ធិដោយ thmeythmey.com